• 2022-01-28 03:55:00
  • ព័ត៌មាន

Fan ដេកបារម្ភ ព្រោះត្រឹម១សប្ដាហ៍ កំណើនតារា K-Pop ឆ្លងកូវីដ១៩ ច្រើនឡើងលើស ២០នាក់ ទៀត

  • 2022-01-28 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​បាន​បង្ហាញ​ពីការ​ព្រួយបារម្ភខ្លាំង ដោយសារ​ចំនួន​នៃ​តារា​ K-Pop ដែលកើតជំងឺកូវីដ១៩ ចេះតែបន្តកើនឡើងឥតឈប់ឈរសោះ។

ដូចកាល​ពីថ្ងៃទី១៩ ខែមករា Wish, A-Min និង Jeff ក្រុម EPIX បាន​ធ្វើតេស្ត​ហើយបាន​រក​ឃើញថា​បាន​ឆ្លងជំងឺកូវី១៩។ នេះ​បើផ្អែកការប្រកាសរបស់ផលិតកម្ម C9។ បន្ទាប់មកទៀត ក៏មាន​ព័ត៌មានបញ្ជាក់ថា​ Eunhyuk (Super Junior) ក៏កើតជំងឺនេះដែរ។

ក្រោយមកមិនបាន​ប៉ុន្មានផង ក៏មាន​ការរាយការណ៍ជាបន្តបន្ទាប់ពីតារាដែលឆ្លងកូវីដ៖

- Lee Seunghoon (WINNER)

- Jinhwan, Yunhyeong, Donghyuk, Jun Hoe និង Chanwoo (iKON)

- Yoshi, Hyunsuk, Junkyu និង Mashito (TREASURE)

- Eric, Younghoon, Hyunjae, Haknyeon (THE BOYZ)

- Kim Hong Han, Yoo Yong Ha និង Kang Seok Hwa (Wei)

- Hyolyn

- Chaehyun និង Youngeun (Kep1er)

- Kwon Eun Bi (អតីតក្រុម IZ*ONE)

- Jaehee (Weekly)

- Yuna (Brave Girls)

សន្ធឹកនៃកំណើនការឆ្លងនេះ ពិតជាផ្ដល់នូវការព្រួយបារម្ភខ្លាំងដល់មហាជន ពិសេសអ្នកគាំទ្ររបស់ពួកគេ ហើយគ្រប់គ្នាក៏សង្ឃឹម​ថា​ជំងឺកំណាចនេះរលត់បាត់ឆាប់ៗទៅចុះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់