• 2022-02-04 03:57:28
  • ស្ទីលតារា

ចន ច័ន្ទលក្ខិណា ទម្លាយឈុតកាលពី១០ឆ្នាំ ជាមួយតារាម៉ូដែលល្បីៗ ធ្វើឲ្យគេនឹកឃើញដល់ Beeline

  • 2022-02-04 03:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាសម្ដែង២ដួង គឺលោក ទេព រិនដារ៉ូ និងអ្នកនាង ចន ច័ន្ទលក្ខិណា បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សម្បូរបែបជាមួយតារាម៉ូដែលល្បីៗ។ ថ្ងៃនេះ ធ្លាយរូបថតប៉ុន្មានសន្លឹកបង្ហាញភាពលេចធ្លោររបស់តារាទាំងនោះក្នុងឈុតក្រឡាបង្កង់រំលេចដោយពណ៌លឿង និងពណ៌ខ្មៅ។

ក្រឡេកមើលមួយភ្លេត គេច្បាស់ជានឹកឃើញដល់ការវាយលុកខ្លាំងលើទីផ្សារទូរស័ព្ទចល័តមួយឈ្មោះ Beeline កាលពីជាង១០ឆ្នាំមុន ហើយរូបថតទាំងនេះក៏ត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ទម្លាយតាមបណ្ដាញសង្គម ដោយដាក់កាលបរិច្ឆេទ នៃការផ្ដិតយកសកម្មភាពទាំងនេះកាលពី១០ឆ្នាំមុនដែរ។

អតីតតារាសម្ដែង ហើយបច្ចុប្បន្នជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានរំលឹកអនុស្សាវរីយ៍របស់ខ្លួនជាមួយអតីតមិត្ដរួមអាជីពនៅថ្ងៃទី៤ ខែកុម្ភៈ ដោយមានភ្ជាប់ពាក្យមួយឃ្លាថា៖ “10ឆ្នាំមុន ជំនាន់ឪអាស្គម ម៉ែអាស្គម ជំនាន់កំពុងវាយលុកទីផ្សារ Model ជាមួយ Cambodia Supermodels”។

តាមរយៈការទម្លាយរូបថតក្នុងឈុតដ៏គួរឲ្យចាប់អារម្មណ៍ដោយអ្នកនាង ចន ច័ន្ទលក្ខិណា នៅថ្ងៃនេះ គេក៏ឃើញមានវត្ដមានរបស់លោក អេឡិច ច័ន្ទត្រា លោក ម៉ៃ សុគន្ធ លោកយូ ឌីស្កូ អ្នកនាង កែវ ពេជ្រពិសី អ្នកនាង អ៊ឹង និមល ព្រមទាំងតារាល្បីៗមួយចំនួនទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី