- 2022-02-08 08:18:59
- ជីវិតតារា
ពីរោះណាស់!ក្រោយសិក្សា ព្រះនាងតូច នរោត្តម ជេនណា ច្រៀងCover បទថៃ ព្រោះចង់សាកល្បងចំណេះដឹង
- 2022-02-08 08:18:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរោះណាស់!ក្រោយសិក្សា ព្រះនាងតូច នរោត្តម ជេនណា ច្រៀងCover បទថៃ ព្រោះចង់សាកល្បងចំណេះដឹង
ចន្លោះមិនឃើញ
ព្រះនាងតូច នរោត្តម ជេនណា បានច្រៀងចម្រៀង Cover មួយបទជាភាសាថៃ โสดแล้วนะ - Soht Laeo na រហូតធ្វើឲ្យមហាជនសរសើរគ្រប់គ្នាពីទេព្យកោសលមួយនេះ។
នៅប៉ុន្មាននាទីមុននេះ គណនីហ្វេសប៊ុករបស់ព្រះនាងតូច នរោត្តម ជេនណ បានបង្ហាញវីដេអូចម្រៀងថ្មីមួយបទដែលព្រះនាងតូចច្រៀង cover ឡើងវិញជាបទថៃ โสดแล้วนะ - Soht Laeo na យ៉ាងពិរោះ ដែលមានចង្វាក់រាងញាក់បន្តិច លាយឡំភាពក្រមិចក្រមើមគួរឲ្យស្រលាញទៀតនោះ រិតតែធ្វើឲ្យព្រះនាងតូចមើលទៅស្រស់ស្អាតមួយបែបទៀតតែម្តង។
តាមរយៈបទ cover ជាភាសាថៃនេះ ព្រះនាងតូចបានបញ្ជាក់ផងដែរថា ការច្រៀងឡើងវិញនេះគឺជាការសាកល្បងចំណេះដឹងលើការអាន ការសរសេរ និងច្រៀងជាភាសាបរទេសដែលព្រះនាងបានសិក្សានាពេលកន្លងមក។
ចំណែកអ្នកគាំទ្រព្រះនាងពិតជាសរសើរគ្រប់ៗគ្នាថាព្រះនាងតូច ច្រៀងចម្រៀងមួយបទនេះពីរោះណាស់ ។
រម្លឹកផងដែរថា ព្រះនាងតូច នរោត្តម ជេនណា អាចនិយាយបាន៥ភាសា មានទេពកោសល្យខាងច្រៀង រាំ និងសម្តែង ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖