
- សុក្រ, 18 កុម្ភៈ 2022 08:18
- ព័ត៌មាន
អ្នកណាខ្លះធ្លាប់ស្ដាប់បទ “ដឹងទេថានឹក” ? ពេលនេះម្ចាស់បទ KDO ជិតចូលរោងការហើយ!
- សុក្រ, 18 កុម្ភៈ 2022 08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាខ្លះធ្លាប់ស្ដាប់បទ “ដឹងទេថានឹក” ? ពេលនេះម្ចាស់បទ KDO ជិតចូលរោងការហើយ!
ចន្លោះមិនឃើញ
ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរូបថត Pre Wedding ត្រជាក់ភ្នែកជាច្រើនសន្លឹករបស់តារាចម្រៀង Original Song គឺកម្លោះសង្ហា KDO ម្ចាស់បទ “ដឹង ទេថានឹក?” ដែលបកស្រាយជាមួយ P-Sand។
ថ្មីៗនេះមហាជនមានការចែករំលែងដំណឹងល្អជាច្រើន បន្ទាប់ពីម្ចាស់បទ ដឹងទេថានឹក? លោក KDO បានធ្វើការបញ្ចេញនូវរូបភាព Pre Wedding ជាមួយគូស្នេហ៍យ៉ាងរ៉ូមែនទិចនៅលើហ្វេសប៊ុកផ្លូវរបស់ ខ្លួន។
ដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្ររំភើបយ៉ាងខ្លាំង ក្រោយឃើញ Idol ក្នុងចិត្តស្វែងរកឃើញគូជីវិត ដែល ជានារីគួរឱ្យស្រលាញ់ម្នាក់មានរូបរាងស្រស់ស្អាតមិនចាញ់តារាប៉ុន្មានឡើយ។
យ៉ាងណាមិញចំពោះថ្ងៃខែជាក់លាក់ដែល KDO និងគូស្នេហ៍កាន់ដៃគ្នាចូលរោងជ័យនោះ អ្នកទាំងពីរ នៅមិនទាន់បញ្ជាក់នៅឡើយទេ ខណៈគូស្នេហ៍មួយគូនេះ ក៏ទើបតែចាប់ផ្ដើមផ្ដិតរូបភាព Pre Wedding ក្នុងរាជធានីភ្នំពេញ និងនៅលើទឹកដីអង្គរវត្ត នាខេត្តសៀមរាប៕
ប្រភពរូប៖ One Memory