• 2022-02-22 02:39:09
  • ព័ត៌មាន

កំហឹងអ្នកប្រើ Twitter កញ្ជ្រោលដូចបាយពុះ សុំឲ្យ SM គិតដល់ Sehun ខ្លះផង

  • 2022-02-22 02:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២១ និង ២២ ខែកុម្ភៈ Hastag #treatsehunbetter បាន​ឡើង Trending (ពេញនិយម) ខ្លាំង​ទូទាំងពិភពលោក លើបណ្ដាញសង្គម Twitter ស្របពេល​អ្នកគាំទ្ររបស់ EXO ទាមទារឲ្យ ផលិតកម្ម SM ផ្ដល់ការងារទោលសម្រាប់ Sehun ឲ្យបាន​ច្រើន។

Sehun បាន​ចេញមុខជា​សមាជិកក្រុម EXO កាល​ពីឆ្នាំ ២០១២ ហើយបាន​ចេញ​អាល់ប៊ុមជា​ច្រើនជាមួយនឹង​ក្រុម។ បន្ថែម​ពីលើនេះ លោក​ក៏មាន​វត្តមាន​ក្នុង​ក្រុមតូច (Unit-Group) ជាមួយនឹង​ Chanyeol កាល​ពីឆ្នាំ ២០១៩ ដោយក្រុម​តូចនេះ​មាន​ឈ្មោះ​ថា​ EXO-SC

ទោះជាយ៉ាងណា​ អ្នកគាំទ្រ​ពេល​នេះ​ កំពុងទាមទារ​ដល់ផលិតកម្ម SM សុំឲ្យ Sehun មាន​ការងារទោល​ឲ្យបាន​ច្រើនជាងនេះ។ មាន​មនុស្សមិនតិច​ទេដែល​បាន​លើកឡើងពេញ​ដោយកំហឹង​ថា​ Sehun គួរ​តែបាន​ Promote ឬចេញ​មុខជា​តារាទោល (សំដៅដល់ការ​ចេញបទចម្រៀង ឬអាល់ប៊ុមទោល) ដោយពួកគេទាមទារ និងសង្ឃឹមថាផលិតកម្ម​បន្ថែម​ការយកចិត្តទុកដាក់​ ក៏ដូចជាគិតគូរដល់ Sehun ខ្លះផង៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់