• 2022-02-22 03:02:12
  • ព័ត៌មាន

ភ្ញាក់ដូចគេជះទឹក! ស្ងាត់ៗប្រទះឃើញ Angelina Jolie មកលេងខ្មែរ ឡើងផ្អើលអ្នកសៀមរាប

  • 2022-02-22 03:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះមាន​ការភ្ញាក់ផ្អើលមួយបាន​ផ្ទុះឡើង ស្របពេល​ទំព័រហ្វេសប៊ុក អ្នកខេត្តសៀមរាប បង្ហោះរូបភាព ៤សន្លឹក របស់កំពូលតារាហូលីវូដ Angelina Jolie ស្ថិតនៅក្នុងប្រទេសកម្ពុជា គឺទឹកដីអង្គរ។

ទំព័រហ្វេសប៊ុកខាងលើបាន​សរសេរពីលើរូបថា៖ «ស្ងាត់ៗ តារាហូលីវូដ អ្នកនាង Angelina Jolie អញ្ជើញមកទស្សនាប្រាសាទអង្គរ ក្នុងខេត្តសៀមរាប»

ក្នុងរូបភាព ក្រៅពីតារាសម្ដែងរូបនេះ ក៏ឃើញមាន​វត្តមាន​អ្នកស្រី អ៊ឹង លួង ដែល​ជាមិត្តល្អ ព្រម​ទាំងអាជ្ញាធរនៃតំបន់អង្គរមួយចំនួន​ផងដែរ។

ដោយឡែក​ពីក្រោមរូបភាព ក៏ឃើញថា​មាន​អ្នក​ Comment សួរថា​តើ Angelina មកពេលណា? តប​នឹង​សំណួរ​ម្ចាស់ផេក បញ្ជាក់ថា «ម្សិលមិញ»។ បន្ថែម​ពីលើនេះ​ក៏មាន​អ្នក​បន្ថែម​ដែរថា Angelina មកចូលរួម​មង្គលការគេ កាល​ពីប៉ុន្មាន​ថ្ងៃមុននេះ។

ជាក់ស្ដែង ក៏នៅឃើញមានរូបភាព​ជាច្រើនទៀត ដែល​បានថតជាប់នូវសកម្មភាពនៃដំណើរកម្សាន្តរបស់នាង ចេញពីភ្ញៀវទេសចរដែលបាន​ទៅកម្សាន្តនៅទីនោះ។ យ៉ាងណាមិញ គេនៅ​មិនទាន់ដឹងច្បាស់ពីមូលហេតុនៃការមកកាន់ប្រទេសកម្ពុជារបស់តារាហូលីវូដរូបនេះទេ ព្រោះ​មិនដឹងថាជាការមកលេងធម្មតា ឬមានកិច្ចការអ្វីសំខាន់ មានតែបន្តរង់ចាំព័ត៌មានបញ្ជាក់ជាបន្ត៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម