• 2022-02-22 06:46:32
  • ព័ត៌មាន

អ្នកល្អពេកហើយ! Angelina Jolie មកលេងខ្មែរលើកនេះ ក្រោយលះបង់ធ្វើរឿងដ៏ធំមួយឱ្យកូនប្រុសជនជាតិខ្មែររបស់នាង

  • 2022-02-22 06:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមានរបស់តារាហូលីវូតដ៏ល្បីល្បាញលំដាប់ពិភពលោក Angelina Jolie នៅលើទឹកដីអង្គរ ខេត្តសៀមរាប បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ និងប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេស។ ជារឿយៗតារាស្រីសញ្ជាតិអាមេរិករូបនេះ តែងបង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មសប្បុរសធម៌ និងការថតភាពយន្តជាដើម ព្រោះតែក្ដីស្រលាញ់ដែលនាងមានចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ។

បើតាមប្រភពព័ត៌មានពីអ្នកខេត្តសៀមរាប ក៏ដូចជាភ្ញៀវទេសចរ ដែលបានប្រទះឃើញវត្តមាន Angelina Jolie ឱ្យដឹងថា តារាស្រីដ៏ឆ្នើមរូបនេះ បានមកប្រទេសកម្ពុជា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ប៉ុន្តែមិនដឹងថាការអញ្ជើញមកលើកនេះក្នុងគោលដៅទេសចរណ៍ ឬបំពេញបេសកកម្មណាមួយនោះទេ ។ យ៉ាងណាមិញមានការលើកឡើងថា អ្នកស្រី Angelina Jolie បានអញ្ជើញចូលរួមពិធីមង្គលការមួយនៅឯខេត្តសៀមរាបទៀតផង។

អ្វីដែលគួរឱ្យកត់សម្គាល់មុនអញ្ជើញមកលេងប្រទេសកម្ពុជាលើកនេះ អ្នកនាង Angelina Jolie ទើបតែប្រកាសផ្ទេរមរតកទាំងអស់តម្លៃ ១២០លានដុល្លារ ទៅឱ្យកូនប្រុសចិញ្ចឹមជាជនជាតិខ្មែរឈ្មោះ Maddox Jolie-Pitt ។ កូនប្រុសចិញ្ចឹមជនជាតិខ្មែរវ័យ ២១ឆ្នាំរូបនេះ គឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមបងប្អូន ៦នាក់ ដែលបានស្នងទ្រព្យសម្បត្តិដ៏ច្រើនលើសលប់នេះ។

គួរឱ្យដឹងថា Maddox ដែលមានឈ្មោះដើមថា រ័ត្ន វិបុល កើតឆ្នាំ ២០០០ ជាកុមារកំព្រាត្រូវបានគេយកទៅចិញ្ចឹមក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ជាភ័ព្វសំណាង ក្នុងការធ្វើដំណើរទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie ជាមួយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០២ អ្នកស្រីបានជួបនឹងទារករូបនេះហើយក៏មានចិត្តអាណិតស្រលាញ់ និងសុំយកទៅធ្វើជាកូនចិញ្ចឹម ។ ព្រោះស្នាមញញឹមរបស់ក្មេងប្រុសរូបនេះ បានធ្វើឱ្យអ្នកស្រី កើតមាននិស្ស័យស្រលាញ់ រហូតយក Maddox ចុះក្នុងបញ្ជីគ្រួសាររបស់អ្នកស្រី ។ បច្ចុប្បន្ននេះ Maddox បានកែប្រែជីវិតពីកុមារនៅក្នុងមណ្ឌលក្លាយជាកូនប្រុសកំពូលតារាស្រីជាមួយនឹងការស្នងមរតកជាងរយលានដុល្លារ៕

Angelina Jolie និងកូនប្រុសចិញ្ចឹមជនជាតិខ្មែរ Maddox Jolie-Pitt
មតិយោបល់
អត្ថបទពេញនិយម