• 2022-02-22 13:52:05
  • ព័ត៌មាន

អរគុណទឹកចិត្តដ៏ធំ! Angelina Jolie មកកម្ពុជាលេីកនេះ ព្រោះបេសកកម្មដ៏សំខាន់មួយជួយស្ត្រីខ្មែរ

  • 2022-02-22 13:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបែកធ្លាយរូបភាពនៃវត្តមាន​របស់ កំពូលតារាហូលីវូដ Angelina Jolie ប្រជាជនខ្មែរ​ភាគ​ច្រើនពិតជា​ចង់ដឹង​ថា​ តើដំណើរមកកាន់កម្ពុជាពេល​នេះ អ្នកនាងមាន​គោលបំណងបែបណា ឬគ្រាន់តែមកកម្សាន្តធម្មតា?

ដើម្បីស្រាយចម្ងល់ និងជម្រាបជូនព័ត៌មានលម្អិត អាជ្ញាធរអប្សរា បាន​បង្ហោះខ្លឹមសារទាំងស្រុង ពីមូលហេតុដែល Angelina Jolie ធ្វើដំណើរមកកម្ពុជាពេលនេះ ដោយលើកឡើងថា៖

«តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕»

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម