• 2022-03-01 06:37:26
  • ព័ត៌មាន

MGC២០១៤ នូ ទឹមស្រីនៀត ដាច់ខាតមិនបញ្ចេញមុខអនាគតស្វាមី ខណៈកៀកថ្ងៃចូលរោងការ

  • 2022-03-01 06:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Grand Cambodia ២០១៤ ស្រីស្អាត នូ ទឹមស្រីនៀត ធ្វើឱ្យគ្រប់គ្នាភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីស្ងប់ស្ងាត់ពីសិល្បមួយរយៈ តារាម៉ូដែលរូបនេះទម្លាយរូបថត Pre-weeding ជាមួយអនាគតស្វាមី។

គណនីហ្វេសប៊ុកផ្លូវការរបស់តារាម៉ូដែលរូបនេះបានធ្វើការ Add Story រូបថត Pre-weeding យ៉ាងស្រស់ស្អាត ដោយភ្ជាប់មកថានាង និងគូស្នេហ៍បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ថ្ងៃ ពិសេសហើយពិធីមង្គលកញ្ញាកៀកជិតដល់ថ្ងៃហើយ។

ទន្ទឹមនឹងបង្ហាញរូបភាពទាំងនេះ នូ ទឹមស្រីនៀត ហាក់បង្ហាញចេតនាមិនចង់បង្ហាញ អត្តសញ្ញាណ និងមុខមាត់របស់អនាគតស្វាមីនាងសោះឡើយ ដោយលើរូបថត Pr-weeding ទាំងនោះមានការបិត Sticker ពីលើមិនបញ្ចេញមុខ។

ថ្វីត្បិតមិនបញ្ចេញអត្តសញ្ញាណអនាគតស្វាមី ប៉ុន្តែមហាជនអាចប៉ាន់ស្មានថាកម្លោះរូបនេះ សង្ហាមិនធម្មតាប៉ុន្មានទេផ្អែកលើរាងរូវ ពិសេសបុរសលាក់មុខនេះក៏មានការងារជាមន្ត្រីរាជការ ដូច ស្រីនៀត ផងដែរ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់