• 2022-03-16 02:25:08
  • ចម្រៀង

កម្សត់ណាស់! ស្ដាប់បទនេះ នឹកដល់ម្ដាយ វី ឌីណែត និងជនរងគ្រោះជាច្រើនទៀត

  • 2022-03-16 02:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម ភី សុគន្ធី បានចេញចម្រៀងមនោសញ្ចេតនា១បទ ធ្វើឲ្យគេនឹកឃើញដល់សោកនាដកម្មទាំងឡាយដែលកើតចេញពីជំងឺកូវីដ-១៩។ បទនេះ មានចំណងជើងថា “កូវីដប្រល័យម្ដាយខ្ញុំ” លំនាំបទ “ស្ដេចយាង” និពន្ធ និងច្រៀងដោយអ្នកនាង ផន សុផារី។

នៅក្នុងវីដេអូមអមដោយបទចម្រៀងយ៉ាងកម្សត់ គេឃើញរូបថតម្ដាយតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស គឺកញ្ញា វី ឌីណែត។ តាមពិតបទបានចេញយូរហើយ ប៉ុន្ដែត្រូវបានគេយកមកចែករំលែកឡើងវិញ ខណៈដែលស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ បំផ្លែងខ្លួនថ្មីឈ្មោះអូមីក្រុង មិនទាន់ស្ងប់ស្ងាត់។

ចំពោះករណីចែករំលែកវីដេអូបទចម្រៀងនេះឡើងវិញ គេមិនទាន់ឃើញកញ្ញា វី ឌីណែត បង្ហាញអារម្មណ៍យ៉ាងណានៅឡើយទេ។ ប៉ុន្ដែមហាជន ជាពិសេសអ្នកដែលមានសាច់ញាតិរងគ្រោះ ឬស្លាប់ដោយសារជំងឺកូវីដ-១៩ បានសម្ដែងនូវក្ដីអាល័យ នឹកស្រណោះចំពោះអ្នកដែលបានបាត់បង់ជីវិតយ៉ាងពន់ពេក៕

អត្ថបទ៖ Chin Sopheak

មតិយោបល់
អត្ថបទពេញនិយម