• ច័ន្ទ, 21 មីនា 2022 05:08
  • ព័ត៌មាន

ឱក សុគន្ធកញ្ញា ស្លៀករ៉ូបទៅលេងសមុទ្រស្អាតប្លែក ផ្អើលអស់អ្នកគាំទ្រចាប់អារម្មណ៏ចង់ទិញតាម

  • ច័ន្ទ, 21 មីនា 2022 05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល សរសើរយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហាញរ៉ូបឈុតដើរលេងសមុទ្រយ៉ាងស្អាតប្លែកនិងទាក់ទាញខ្លាំង។

នៅមុននេះបន្តិចតារាចម្រៀងក្នុងផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងទាក់ទាញបំផុតនៅលើគណនីហ្វេសប៊ុក ដោយនាងបានបង្ហាញរ៉ូបដើរលេងសមុទ្រពណ៌ផ្ទៃមេឃលាយស្វាយ ដោយមានម៉ូតវាលខ្នងដៃវែងប៉ោង និងសម្រុងខាងក្រោមប៉ោងដោយមានជរប៉ោងខាងក្រោម មើលទៅទាក់ទាញខ្លាំងណស់ អបដោយការលេងម៉ូតជាមួយវ៉ែនតាដ៏ស្អាត សក់មូលរួញទឹករលកតិចៗ អមជាមួយការបូបពណ៌ក្រហម មើលទៅស្អាតខ្លាំងបែបស៊ីវិល័យ នៅលើ ទឹកដីនៃខេត្តព្រះសីហនុ។ បើនិយាយពីម៉ូតរ៉ូបមួយនេះវាហាក់ប្លែកពីរ៉ូបផ្សេងដែលនាងធ្លាប់បានទៅលេងសមុទ្ររាល់ដង ឥឡូវនេះតារាស្រីរូបនេះកាន់តែសិចស៊ីជាងមុន ហានបញ្ចេញសាច់ខុសកាលពីនៅលីវ។

ចំណែកអ្នកគាំទ្រគ្រប់គ្នាសរសើរនាងមិនដាច់ពីមាត់ នូវការបញ្ចេញសម្រស់ដ៏ស្រស់ស្អាតប្លែកស៊ិវិល័យបែបសិចស៊ី ដោយអ្នកខ្លះនិយាយថា ស្រស់ណាស់បងអើយ ស្អាតខ្លាំង Mommy ចំណែកអ្នកខ្លះទៀតថា មើលពីមុខ ក្រោយ ចំហៀង អេមដូចគ្នា ចំណែកអ្នកខ្លះទៀថា រ៉ូបស្អាតណាស់ បងទិញនៅណាដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី