- 2022-04-07 00:00:00
- ចម្រៀង
ជី ដេវីត ទើបកំណត់ថ្ងៃចេញMV ដ៏អស្ចារ្យរបស់ខ្លួន ស្រាប់តែ ឯម រៀម ទម្លាយឈុតខ្លះ ស្ដាប់ទៅព្រឺក្បាល
- 2022-04-07 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជី ដេវីត ទើបកំណត់ថ្ងៃចេញMV ដ៏អស្ចារ្យរបស់ខ្លួន ស្រាប់តែ ឯម រៀម ទម្លាយឈុតខ្លះ ស្ដាប់ទៅព្រឺក្បាល
ចន្លោះមិនឃើញ
មិនទាន់អស់ចំហាយល្បី បទ“វីរៈនារី”របស់អ្នកនាង ទេព បូព្រឹក្ស នៅឡើយ ប៉ុន្ដែលោក ងួន ចាន់ដេវីត គ្រោងចេញMV ដ៏អស្ចារ្យមួយទៀតដែលច្រៀងដោយរូបលោកផ្ទាល់នៅក្នុងខែឧសភា ឆ្នាំ២០២២។ ចំពោះចំណងជើង និងប៉ារ៉ូលច្រៀង មិនទាន់ត្រូវបានគេទម្លាយ ប៉ុន្ដែឈុតឆាកសំខាន់ខ្លះក្នុងMV នេះ ត្រូវបានគេទម្លាយហើយ។
អ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់ គឺលោក ឯម រៀម បង្ហើបថា ជី ដេវីត ទើបថតបញ្ចប់បទថ្មីនេះ យ៉ាងយកចិត្ដទុកដាក់បំផុត ដើម្បីឲ្យបានគុណភាពប្រហាក់ប្រហែល ឬល្អលើសបទ “វីរៈនារី”ដែលច្រៀងដោយសង្សាររបស់ខ្លួន។ លោកថា រូបលោកក៏ជាផ្នែកមួយក្នុងការផលិតបទនេះដែរ ដោយលោកជាអ្នកច្នៃម៉ូដ និងតុបតែងគ្រប់ឈុតសម្ដែងទម្រាំបានថតចប់។
លោក ឯម រៀម៖ “តាមដែលបងធ្លាប់ធ្វើការឲ្យវីរៈនារី ហើយមកធ្វើឲ្យ ជី ដេវីត គឺឈុតឆាកសាហាវជាងមុនទៀត…វាជាMV តែថតលក្ខណៈដូចខ្សែភាពយន្ដចិនអីចឹង មានហោះ កាប់ចាក់ លោតទឹក ហើយដល់ពេលចឹងយើងក៏ច្នៃម៉ូដទៅតាមនឹងដែរ ដូចជាឈុតហោះ យើងច្នៃម៉ូដស្បៃស្ដើងៗ ឬយកសាច់ក្រណាត់ផ្លេកៗទៅច្នៃ”។
ចំណែកលោក អធិការ វិញក៏ដឹងពីគម្រោងរបស់ ជី ដេវីត នេះដែរ ព្រោះលោកក៏ជាមនុស្សម្នាក់បានចូលរួមយ៉ាងសកម្មក្នុងការផលិតបទនេះ។ លោកប្រៀបធៀបថា រវាងបទ “វីរៈនារី” ច្រៀងដោយ ទេព្យ បូព្រឹក្ស និងបទថ្មីច្រៀងដោយ ជី ដេវីត នៅពេលនេះ គឺមានលក្ខណៈពិសេសម្យ៉ាងម្នាក់។ តែយ៉ាងណាលោកថា បទថ្មីនេះនឹងទទួលបានការគាំទ្រខ្លាំងដូចបទ “វីរៈនារី”ដែរ។
បើតាមលោក ឯម រៀម និងអធិការ ផលិតកម្ម Deth-Way កំពុងកាត់វីដេអូ ហើយគ្រោងចេញក្នុងខែឧសភា ឆ្នាំ២០២២។ នេះ គឺជាបទថ្មីបង្ហាញពីការស្រមើស្រម៉ៃ និងជំនឿអរូបិយយ៉ាងអស្ចារ្យ ហើយពេលវេលាថត និងថវិកាចំណាយលើការថតបញ្ចប់MV នេះមួយក៏អស់មិនតិចដែរ៕