
- សុក្រ, 8 មេសា 2022 03:09
- ព័ត៌មាន
[ក្ដៅៗ] LAY (EXO) ប្រកាស លាចេញ ពីផលិតកម្ម SM ជាផ្លូវការហើយ
- សុក្រ, 8 មេសា 2022 03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[ក្ដៅៗ] LAY (EXO) ប្រកាស លាចេញ ពីផលិតកម្ម SM ជាផ្លូវការហើយ
ចន្លោះមិនឃើញ
អ្វីដែលអ្នកគាំទ្រភ័យបារម្ភបានមកដល់ ហើយគ្រប់គ្នាក៏ត្រូវតែទទួលយកដែរ នោះគឺ Lay (EXO) ប្រកាសចាកចេញពីផលិតកម្ម SM ហើយ។
Lay ឬ Zhang Yixing បានបង្ហោះលិខិតសរសេរដោយដៃផ្ទាល់ ជូនដល់ EXO-L ទូទាំងពិភពលោកថាខ្លួនដល់ពេលត្រូវ លាហើយ ក្នុងនាមជាបុគ្គលិករបស់ SM។
ក្នុងសំណេរជាភាសាអង់គ្លេស Lay បានបញ្ជាក់ថា៖
«១០ឆ្នាំនៃការលូតលាស់ទៅមុខ អរគុណដល់អ្នកទាំងអស់គ្នា អរគុណទៅដល់បងប្អូន EXO សម្រាប់ការកំដរ និងការលើកទឹកចិត្ត។
អរគុណទៅដល់ក្រុមការងារនៅ SM សម្រាប់ការជួយដឹងឮគ្រប់ជំហាននៃការលូតលាស់ទៅមុខនិងការសម្រេចបានទាំងឡាយរបស់ខ្ញុំ។
អរគុណដល់អ្នកគាំទ្រទាំងអស់សម្រាប់ក្ដីស្រឡាញ់និងការគាំទ្រ ដោយគ្មានលក្ខខណ្ឌ។
ដល់ពេលដែលត្រូវនិយាយ លា ក្នុងនាមជាបុគ្គលិក SM ហើយ។ វាគឺជាការចាប់ផ្ដើមថ្មីរបស់ខ្ញុំ ស្របពេលមានអាយុ ៣០ឆ្នាំ។ ប៉ុន្តែខ្ញុំនៅតែជា Lay ពេលសមាជិកត្រូវការខ្ញុំ។
ខ្ញុំគឺជាសមាជិកគ្រួសាររបស់អ្នក ដែលនៅក្នុងប្រទេសចិន ឈ្មោះ Zhan Yixing។
ស្រឡាញ់អ្នកជារៀងរហូត…
EXO, Let’s Love»។
ទោះបី Lay ប្រកាសពីការចាកចេញពី SM មែន ប៉ុន្តែ Lay នៅតែបន្សល់នូវក្ដីសង្ឃឹម ដោយលោកបានបញ្ជាក់ថា លោកនឹងផ្ដល់ពេលសម្រាប់ EXO គ្រប់ពេល នៅពេលណាដែលក្រុមត្រូវការលោកក្នុងការចេញបទចម្រៀងរួមគ្នា៕