• 2022-04-10 06:00:00
  • ព័ត៌មាន

«Still Life» របស់ BIGBANG នាំក្រុមជាប់ជាតារាប្រុសដំបូងឈ្នះតំណែង All-Kill ប្រចាំ ២០២២

  • 2022-04-10 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​បទ «Still Life» របស់ BIGBANG កំពុង​វាយលុក​ពេញតារាងបទចម្រៀងប្រទេស​កូរ៉េហើយ។

គិតត្រឹម​ម៉ោង ៩:៣០នាទីព្រឹក (ម៉ោងនៅកូរ៉េ) ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ​ បទ «Still Life» របស់ BIGBANG ត្រូវ​បាន​ទទួល​ការបញ្ជាក់យ៉ាង​ច្បាស់ថា​ ជា​ “All-Kill” មានន័យ​ថា​យក​ឈ្នះ​បទ​ជាច្រើន និង​គ្រប់តារាបងបទចម្រៀងល្បីៗ។ លទ្ធផល​នេះ​បាន​នាំ BIGBANG ក្លាយជា​ក្រុម​ចម្រៀងប្រុសដំបូង​គេ​ដែល​អាចសម្រេច​រឿងអស្ចារ្យ​នេះ​នៅឆ្នាំ ២០២២។

ចាប់ពី​ថ្ងៃទី០៥ ខែមេសា បទ​នេះ​បាន​គ្របដណ្ដប់ពេញតារាងបទចម្រៀងនៅប្រទេស​កូរ៉េ បន្ថែម​ដោយជាប់លេខរៀងកំពូលលើតារាងជា​ច្រើន​នៅ​ប្រទេស​ជុំវិញពិភពលោក។

ពេល​នេះ​ក្រុម បាន​គ្រងតំណែង All-Kill ហើយ ដោយជាប់លេខ ១ លើតារាង 24Hits របស់ Melon, តារាងរបស់ Genie និង Bugs, តារាង YouTube Music’s Top Songs, តារាង VIBE’s daily និង FLO ក៏ដូចជា iChart ជាដើម។ ជាការទស្សន៍ទាយរបស់មហាជន បទ​នេះ​ ក៏ទំនងជាឈានដល់​សម្រេច​បាននូវតំណែង Perfect All-Kill បាន​ដែល​នាពេល​ខាងមុខ៕

ប្រភព៖ Soompi

មតិយោបល់