
- ច័ន្ទ, 11 មេសា 2022 01:00
- ព័ត៌មាន
ទង្វើមួយនៅក្រោយកាមេរ៉ា បញ្ជាក់ច្បាស់ពេកហើយថា Baekhyun គិតគេឯងខ្លាំង ពិសេសក្រុមការងារ
- ច័ន្ទ, 11 មេសា 2022 01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើមួយនៅក្រោយកាមេរ៉ា បញ្ជាក់ច្បាស់ពេកហើយថា Baekhyun គិតគេឯងខ្លាំង ពិសេសក្រុមការងារ
ចន្លោះមិនឃើញ
អ្នកជំនាញធ្វើម៉ូដសក់ដ៏ល្បីម្នាក់មានឈ្មោះថា Park Naeju បានទម្លាយរឿងជាច្រើនពីការងារដែលខ្លួនបានធ្វើជាមួយនឹងតារាល្បីៗ រួមមាន Baekhyun ជាដើម។
និយាយក្នុងវីដេអូបង្ហោះលើ YouTube អ្នកជំនាញរូបនេះបានលើកសរសើរចំៗ ចំពោះអត្តចរិតបែបគិតគូររបស់ Baekhyun ដែលមានចំពោះមនុស្សជុំវិញខ្លួន ពិសេសក្រុមការងារ។ លោកបានឲ្យដឹងថា មានម្ដងនោះ Baekhyun ហ៊ានដល់ថ្នាក់ចំណាយលុយផ្ទាល់ខ្លួន ទិញសំបុត្រយន្តហោះលំដាប់ Business Class សម្រាប់ក្រុមការងារទៀតផង។
ពេលដែលត្រូវធ្វើដំណើរទៅក្រៅប្រទេស ជាទូទៅ តារាៗតែងធ្វើដំណើរតាមជើងហោះហើរ Business Class ស្របពេលក្រុមការងារបានជិះត្រឹម Economy Class ទេ។ ដូច្នេះ Baekhyun ក៏សម្រេចយកលុយពីហោប៉ៅផ្ទាល់ ទិញសំបុត្រយន្តហោះថ្លៃសម្រាប់ក្រុមការងារដោយមិនគិតអ្វីច្រើន។
ប៉ុន្តែទោះជាយ៉ាងណា គួរឲ្យស្ដាយ រាល់ការងារនៅក្រៅប្រទេសពេលនោះត្រូវបានរំសាយចោល ហេតុនេះទើបក្រុមការងារមិនបានជិះជើងហោះហើរថ្លៃ ដែល Baekhyun ខំកក់សំបុត្រឲ្យនោះ។
ជាទីបញ្ចប់លោក Park Naeju បានលើកម្ដងទៀតថា តារាប្រុសរូបនេះពិតជាចិត្តល្អខ្លាំង និងតែងតែផ្អែមល្ហែមដាក់គេឯងជានិច្ច ចំណែកក្រុមការងារវិញ ពិតជាធ្វើការជាមួយទាំងកក់ក្ដៅបំផុត៕