• 2022-04-19 10:06:57
  • ព័ត៌មាន

ទេព បូព្រឹក្ស ត្រូវឃ្លាត ជី ដេវីត ទៅបារាំងភ្លាមៗ ប៉ុន្ដែនាងបានដាក់កំហិតសង្សាររួចហើយ

  • 2022-04-19 10:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រី ទេព បូព្រឹក្ស បង្ហើបថា រូបនាងត្រូវចេញទៅប្រទេសបារាំងហើយ ប៉ុន្ដែមិនបានបញ្ជាក់ពីគោលបំណងចេញទៅក្រៅប្រទេសលើកនេះទេ។ បូព្រឹក្ស បានផ្ដាំឲ្យសង្សាររបស់នាង មើលថែខ្លួន ហើយឆ្លៀតនឹកនាងផង ព្រោះការឃ្លាតគ្នាលើកនេះមានរយៈពេលដល់ទៅកន្លះខែឯណោះ។

ទេព បូព្រឹក្ស បានបង្ហោះរូបថតនាងជាមួយ ជី ដេវីត ចំនួន៤សន្លឹក តាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៩ ខែមេសា នេះដោយមានភ្ជាប់សំណេរថា៖ “See you Paris … អេ you G-Devith me បែកយូរកន្លះខែណាកុំដើរលេងនៅផ្ទះ នឹក អូនលឺអត់”។

ភ្លាមៗក្រោយបញ្ចេញនូវដំណឹងនេះ លោក ងួន ចាន់ដេវីត ក៏បានជូនពរថា សូមធ្វើដំណើរឲ្យបានសុខ និងសុវត្ថិភាពអូនសម្លាញ់។ ទន្ទឹមគ្នានេះក៏មានតារាចម្រៀង និងសម្ដែងរួមជំនាន់ជាច្រើន បានជួនពរនាងដូចលោក ជី ដេវីត ដែរ ប៉ុន្ដែក៏មានប្រិយមិត្ដខ្លះងឿងឆ្ងល់ដែរ ថាតើការចេញទៅទីក្រុងប៉ារីស ប្រទេសបារាំង លើកនេះ គឺជាដំណើរកម្សាន្ដឯកជន ឬការងារនោះទេ? ជុំវិញការងឿងឆ្ងល់នេះ មិនទាន់ត្រូវបានសាមីខ្លួន ឬលោក ងួន ចាន់ដេវីត បញ្ជាក់នៅឡើយទេ គិតត្រឹមម៉ោង៥ ថ្ងៃទី១៩ ខែមេសា នេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់