
- សុក្រ, 22 មេសា 2022 07:54
- ព័ត៌មាន
ពេជ្រ សោភា ក្ដៅស្លឹកត្រចៀកនឹងគេបញ្ជាក់ភាពមេម៉ាយឲ្យ
- សុក្រ, 22 មេសា 2022 07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សោភា ក្ដៅស្លឹកត្រចៀកនឹងគេបញ្ជាក់ភាពមេម៉ាយឲ្យ
ចន្លោះមិនឃើញ
តារាចម្រៀង ពេជ្រ សោភា មិនអស់ចិត្ដនឹងអ្នកបង្ហាញរូបថតនាង ជាមួយអតីតស្វាមីតាមបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ដោយនាងងឿងឆ្ងល់ ថានេះជាចេតនាធ្វើឲ្យគេចាប់អារម្មណ៍ ឬជាការឌឺដងក្នុងចេតនាណាមួយ? មិនបង្អង់យូរ ពេជ្រ សោភា បានបញ្ចេញវីដេអូ ឆ្លើយតបទៅវិញដោយសម្ដីទន់ភ្លន់ តែមានន័យចាក់ដោត។
តារាចម្រៀងស្រីចាស់វស្សារបស់ផលិតកម្មរស្មីហង្សមាសរូបនេះ និយាយថា ចុះអ្នកណាគេ ក៏សាហាវយង់ឃ្នងម៉្លេះ យករូបថតអាពាហ៍ពិពាហ៍របស់នាងទៅបង្ហោះ។ នាងថា យ៉ាងណាក៏ដោយក៏នាងធ្លាប់ក្រាបក្បាលដល់កន្ទេល ទទួលផ្កាស្លាពីមេបាចាស់ទុំត្រឹមត្រូវ មិនខ្វល់ពីរឿងគេទេ ព្រោះរាល់ថ្ងៃនេះមេម៉ាយមានខាន់ស្លា។
ពេជ្រ សោភា៖ “រួចអ្នករកវីដេអូមកផុសហ្នឹង មានអង្ករញ៉ាំទេ មានលុយលស់នៅ បើនៅទេ ឈប់សិនទៅ ហើយទៅរកលុយឮទេ! ហ៊ឺ…ខ្ញុំមិនខឹងទេ ខ្លាចចាស់ណាស់ អាយុ៣៩ទៅហើយនេះ"។
គិតត្រឹមវ័យ៣៩ឆ្នាំ នេះ ពេជ្រ សោភា បានបង្ហាញក្ដីស្រឡាញ់ជាសាធារណៈចំពោះបុរស២នាក់ហើយ។ ទី១ គឺលោក ឡៅ ឆលី ដែលជាស្វាមីបានរៀបការតាមប្រពៃណី តែបានលែងលះគ្នាទៅវិញ និងទី២ គឺលោក ឆឹម សក្កដា ដែលជាអតីតសង្សារធ្លាប់ស្រឡាញ់គ្នាស្ទើរចាក់ទឹកមិនលេច រហូតបង្ហើបគម្រោងរៀបការក្នុងឆ្នាំ២០២២ នេះទៀតផង ប៉ុន្ដែអ្វីបានផ្លាស់ប្ដូរហើយក៏ផ្ដាច់ទំនាក់ទំនងគ្នាទៅវិញ។
សូមរំលឹកថា ពេជ្រ សោភា បានរៀបការជាមួយលោក ឡៅ ឆលី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥។ អ្នកទាំងពីរបានលែងលះគ្នាទៅវិញ ដោយកាលណោះ ពេជ្រ សោភា បញ្ជាក់ប្រាប់អ្នកគាំទ្រជុំវិញចំណងស្នេហាបែកបាក់នេះថា រស់នៅមិនចុះសម្រុងនឹងគ្នា។
នៅក្នុងវីដេអូបង្ហាញពីសកម្មភាពក្រាបផ្ទឹមចងដៃរបស់ ពេជ្រ សោភា និងលោក ឡៅ ឆលី ដែលបញ្ចេញដោយម្ចាស់គណនីគាំទ្រពេជ្រ សោភា ម្នាក់នោះ មានអ្នកចូលទៅខមិន និងបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះចំណងស្នេហ៏បែកបាក់នេះ៕