• 2020-11-19 02:39:31
  • ចម្រៀង

ទើប​១ម៉ោង​មុន​នេះ​ទេ ខេម ចេញ​បទ​ថ្មី ត្អូញ​ថ្ងូរ​ទាំង​ព្រឹក

  • 2020-11-19 02:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខេម ដែល​ទើប​ប្រកាស​បើក​ជំនួញ​លើក​ទី​១​អស់​ជាង ២០ម៉ឺន​ដុល្លារ​នោះ ទើប​នឹង​សម្រេច​បាន​លទ្ធផល​ថ្មី​មួយ​ទៀត ដោយ​ទើប​នឹង​ចេញ​បទ​ថ្មី​បែប​មនោសញ្ចេតនា​មួយ​បទ​បន្ថែម​ទៀត​នៅ​ព្រឹក​នេះ ដោយ​បាន​ត្អូញត្អែរ​ពី​រឿង​រ៉ាវ​ស្នេហា​មួយ។

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា "ចាប់​ពី​ពេល​នេះ​ឈប់​រំខាន​ហើយ" និពន្ធ​ទំនុក​ច្រៀង និង Melody ដោយ​លោក យឹម តាស្រង់ និង​និពន្ធ​បទ​ភ្លេង​ដោយ សាក់ ធា​រិទ្ធ។ បទ​ដែល​ទើប​នឹង​ចេញ​បាន​ប្រមាណ ១ម៉ោង​មុន​នេះ រៀប​រាប់​ពី​រឿង​រ៉ាវ​ខក​ចិត្ត​របស់​បុរស​កម្សត់​ស្នេហ៍​មួយ​រូប។ បេះដូង​កំពុង​លង់​ក្នុង​ក្ដី​ស្រឡាញ់ ស្រាប់​តែ​ត្រូវ​គេ​សុំ​បែក ទាំង​ដែល​ខ្លួន​ឯង​គ្មាន​កំហុស អ្នក​ណា​មិន​ឈឺ។

ដូច្នេះ​ហើយ ឆ្អែត​ចិត្ត​នឹង​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ មិន​អី​ទេ "ចាប់​ពី​ពេល​នេះ​ឈប់​រំខាន​ហើយ"។ បទ​នេះ បាន និង​កំពុង​ទទួល​បាន​ការ​សរសើរ​ពី​ប្រិយមិត្ត​របស់​តារា​ចម្រៀង ក៏​ដូច​ជា​ប្រិយមិត្ត​របស់​ផលិតកម្ម​ជា​ច្រើន។ ពួក​គេ​ថា ពីរោះ​លន្លង់លន្លោច ត្រូវ​សាច់​រឿង​ណាស់។

តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់