- 2022-04-28 02:14:28
- ព័ត៌មាន
ទោះ SM ប្រកាសហើយក៏នៅមានអ្នកចេចចូច ឥឡូវ Fan លើកភស្តុតាង ដើម្បីភាពស្អាតស្អំ Chanyeol
- 2022-04-28 02:14:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះ SM ប្រកាសហើយក៏នៅមានអ្នកចេចចូច ឥឡូវ Fan លើកភស្តុតាង ដើម្បីភាពស្អាតស្អំ Chanyeol
ចន្លោះមិនឃើញ
ទាក់ទងនឹងករណីដែលមាននារីម្នាក់ចោទថា Idol ម្នាក់បានប្រើអាកប្បកិរិយាមិនសមរម្យដាក់នាង ថែមទាំងប្រមាថទៀត បានធ្វើឲ្យមនុស្សមួយចំនួនគិតថាតារានោះអាចជា Chanyeol (EXO)។ ទោះជាយ៉ាងណា SM ក៏បានចេញច្រានចោលនូវការចោទប្រកាន់នេះដែរ ថាមិនមែនជាការពិតឡើយ។
ជាក់ស្ដែងក្នុងឃ្លីបវីដេអូដែលនារីនោះបានបង្ហាញ គេឃើញថាអ្នកដែលនៅក្នុងឡាននោះ ជិះឡាន Mercedes Benz G-Wagon។ ឃើញបែបនេះអ្នកខ្លះក៏សង្ស័យថាជា Chanyeol ព្រោះលោកក៏មានឡាននេះដែរ។
ត្រឹមផលិតកម្ម SM ប្រកាស ពុំគ្រប់គ្រាន់អាចធ្វើឲ្យមហាជនអស់ចិត្តនៅឡើយទេ ទើបអ្នកប្រើបណ្ដាញសង្គម ប្រមូលភស្តុតាងទាំងអស់ ក្នុងបំណងស្វែងរកយុត្តិធម៌ឲ្យ Chanyeol។ នៅលើបណ្ដាញសង្គមចិនគឺ Weibo មហាជនបានបង្ហាញពីការប្រៀបធៀបរវាង ឡានរបស់ Chanyeol និងឡានដែលនៅក្នុងវីដេអូនោះ ដោយលទ្ធផលចេញមក ខុសគ្នា។
ក្នុងវីដេអូ ឡានដែលមានម្ចាស់ប្រព្រឹត្តិចរិតមិនល្អនោះ គឺពណ៌ខ្មៅ (Mercedes Benz G63 AMG(V8)) ចំណែកឡានរបស់ Chanyeol គឺជាពណ៌ប្រផេះ (G65 AMG (V12))។
បន្ទាប់ពីគ្រប់យ៉ាងបានបញ្ជាក់បន្ថែមលម្អិតបែបនេះហើយ ក៏មានអ្នកប្រើអ៊ីនធើណិតភាគច្រើនបានលើកឡើងថា ពួកគេអាណិត Chanyeol មកសមណាមកត្រូវគេចោទថាធ្វើខុស ទាំងដែលសាមីខ្លួនមិនបានដឹងរឿងអ្វីសោះ៕