• 2022-05-10 03:20:12
  • ព័ត៌មាន

បេក្ខនារី ៣ រូប លេចធ្លោជាងគេ ពេលចេញមុខនៅ Cambodian Idol សប្ដាហ៍ដំបូង

  • 2022-05-10 03:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambodian Idol បាន​វិល​មក​វិញ​ហើយនៅ​រដូវកាល​ថ្មី ដោយ​មាន​ការ​ចូលរួម​ពីសំណាក់​បេក្ខជន បេក្ខនារីជា​ច្រើន រង់ចាំបង្ហាញ​សមត្ថភាព​ច្រៀង​នៅចំពោះមុខ​គណៈកម្មការទាំង ៤ ប្រចាំឆ្នាំ ២០២២ រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធិ លោក ឆន សុវណ្ណរាជ និង​កញ្ញា សុខ សីឡាលីន

ចំណែក​បេក្ខជនចូលរួម មកពីគ្រប់ទិសទី ទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ ដោយឡែក ក្នុងចំណោម​អ្នក​ដែល​បាន​ឡើង​បង្ហាញ​សំនៀង​ នៅក្នុងបន្ទប់ Audition ពីមុខគណៈកម្មការទាំង ៤ មាន​ បេក្ខនារី ៣ រូប​ដែល​មាន​ភាព​លេចធ្លោជាងគេ រួមមាន៖

១. កញ្ញា ឈីន រតនៈ

ជាការពិត​ ការបង្ហាញ​នៅពេល​នេះរបស់ រតនៈ គ្រាន់តែ​ដើម្បី​ចង់ញ៉ាំកម្មវិធីឲ្យកាន់តែ​មាន​ភាពរីករាយ។ សំឡេង​របស់នាង ពិតជាឥតខ្ចោះស្រាប់ហើយ ប៉ុន្តែ​នាង​នៅ​មាន​សមត្ថភាព​ពិសេសមួយទៀតពីធម្មជាតិ នោះ​គឺ​ការ​និយាយលេងសើចបែប​កំប្លែង បញ្ចេញទឹក​មុខស្ងួត ធ្វើឲ្យគណៈកម្មការទាំង ៤ សើច ពេញ​បន្ទប់។ ឡើងប្រឡងបើកឆាកពេល​នេះ​ រតនៈ ជ្រើសបទ «ត្រឹមអ្នកស្គាល់គ្នា» ដែលជាបទ​របស់នាងផ្ទាល់។

២. ជី ស្រណែត

អ្វី​ដែល​គ្រប់គ្នា​ភ្ញាក់ផ្អើលនោះ គឺនៅពេល​ដឹង​ថា​ ស្រីណែត ជា កូនស្រី​របស់​កំពូលតារាកំប្លែង​ប្រចាំប្រទេសកម្ពុជា «លោកជួង ជី ហៅ នាយកុយ»។ ក្រៅពីមាន​ទឹកដមសំឡេងពីរោះ នាង​ក៏​មានភាពក្លាហាន ចាប់ចិត្តគណៈកម្មការទាំង ៤ ដែរ។ រឹតតែមិនគួរឲ្យជឿទៅទៀតនោះ បេក្ខភាពរូបនះ មកប្រកួតមិនឲ្យ នាយ កុយ ដែលជា ឪពុកដឹងនោះទេ គឺនាង​ចង់ឲ្យលោកមាន​ភាពភ្ញាក់ផ្អើល។

៣. កញ្ញា មាស នីតា

ប្រិយមិត្តមួយចំនួន ច្បាស់​ជា​ធ្លាប់ស្គាល់ បេក្ខនារី​រូបនេះ​ហើយ បើសិនអ្នក​ជា​អ្នក​ដែល​ធ្លាប់ស្ដាប់បទ Cover «ផ្លូវណាទៅផ្ទះម៉ែក្មេក» ព្រោះ​ពេល​នោះ​មាន​ការផ្ទុះ​ខ្លាំងទាំងលើ TikTok និង Facebook។ ទោះមានឧបសគ្គច្រើនយ៉ាងណា ក៏នាង​មិន​ចុះចាញ់ ដោយលើកនេះ នីតា សម្រេចចូលប្រកួត​ក្នុងកម្មវិធីប្រឡងច្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាល​ទី ៤។ សមត្ថភាពអស្ចារ្យ​នៃការប្រើសំឡេង​របស់​នាង ត្រូវ​បាន​បង្ហាញយ៉ាង​លះ តាមរយៈបទ «ខ្លាចឃ្លាត» រហូត​គណៈកម្មការពេញចិត្ត និង​និយាយថា "NO” មិនកើតឡើយ៕

មតិយោបល់