• 2022-05-11 08:54:43
  • ព័ត៌មាន

ព្រះនាងតូច នរោត្ដម ចេនណា ថ្វាយព្រះអាល័យចំពោះព្រះអយ្យិកាដែលសោយទិវង្គតនៅថ្ងៃនេះ

  • 2022-05-11 08:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ​ ព្រះនាង នរោត្តម ចេនណា បាន​បង្ហោះ Facebook ប្រកាសព័ត៌មានថា​ អ្នកម្នាង ឌួង ឌីយ៉ាត ដែល​ត្រូវ​ជា​ព្រះអយ្យិកា (ជីដូន) បាន​​ក្ស័យព្រះជន្មហើយ ដោយរោគាពាធ នៅប្រទេសថៃ។

ព្រអយ្យិកា និងព្រះនាងតូច

នៅលើ ទំព័រ Facebook ព្រះនាង​តូច បានឲ្យដឹងថា៖ «មរណភាពនៃជីដូនខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ខ្ញុំរំជួលចិត្ត​ រន្ធត់ក្តុកក្តួលណាស់​ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កេីតខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ដោយជីដូនខ្ញុំបានទទួលមរណភាព​ កាលពីម៉ោង ១១:៣៩នាទីព្រឹក​នាថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២នេះ​ នៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។ ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ​ ចៅស្តាយណាស់​ដែលចៅមិនបានជួប​ និងនៅក្បែរម៉ាក់យាយក្នុងដង្ហេីមចុងក្រោយ។​ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយនៅជាមួយចៅអោយបានយូរ​ តែពេលនេះម៉ាក់យាយទៅចោលចៅហេីយ​ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអេីយ​ ចៅ​នៅតែនឹក​ នឹក​ នឹក​ និងចងចាំពីការស្រឡាញ់​ ការអប់រំ​ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់​ នាងខ្ញុំ​ និងទូលថ្វាយ​ជម្រាប​ ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ​ នៅពេលក្រោយ​»។

គួរ​ដឹង​ដែរ អ្នកម្នាង ឌួង ឌីយ៉ាត គឺជាភរិយារបស់ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស និងក៏ត្រូវជាមាតារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុប្ផារី មាតានៃអ្នកអង្គម្ចាស់ នរោត្តម ចេនណា

មតិយោបល់