• 2022-06-13 09:44:38
  • ព័ត៌មាន

ចួនគ្នាម្ល៉េះ! MV “PTD” របស់ BTS ក្លាយជា MV ទី១៣ មានអ្នកចូលមើលគ្រប់៥០០លានដងចំថ្ងៃខួប

  • 2022-06-13 09:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ​ គិតត្រឹម​ម៉ោងខ្ទង់ម៉ោង ២:១៤នាទី (ម៉ោងនៅកម្ពុជា) វីដេអូបទ «Permission To Dance» របស់ BTS ស្រាប់តែកើនអ្នកចូលមើល​គ្រប់ ៥០០លានដង លើ YouTube។ គិតត្រឹម​ពេល​នេះ​ វា​មាន​រយៈពេល​ ១១ខែ ៤ថ្ងៃ និង ​៣ម៉ោងហើយ ក្រោយបទ​នេះ​ចេញ​ផ្សាយជាផ្លូវការ​នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

ផ្អែក​តាម​ភស្តុតាងនេះ​ បាន​បញ្ជាក់ថា​ «Permission To Dance» ក្លាយជាវីដេអូបទចម្រៀងទី ១៣ របស់ BTS ដែល​មាន​អ្នកចូលមើល​ដល់ទៅលើស ៥០០លានដង បន្ទាប់ពីបទ “DNA,” “Fire,” “Fake Love,” “MIC Drop (Steve Aoki Remix),” “IDOL,” “Dope,” “Boy With Luv,” “Blood Sweat & Tears,” “Save Me,” “Dynamite,” “Butter,” និង “Not Today”

អ្វីដែល​សំខាន់ ថ្ងៃនេះ​ក៏ចំ​ថ្ងៃខួបគម្រប់ ទី ៩ ឆ្នាំ នៃការបង្ហាញ​មុខជា​ផ្លូវការរបស់ BTS លើវិស័យ K-Pop ដែរ ដែល​កាន់តែធ្វើឲ្យឱកាសនេះ​មានន័យ និងវិសេសវិសាលថែមមួយកម្រិត៕

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់