• 2022-06-14 07:26:29
  • ចម្រៀង

ទើបវិលមកចាប់អាជីពចម្រៀងវិញក្ដៅៗ ពូឃ្លាំង ត្រូវ នេន ទុំ មើលឃើញថាមានចំណុចខ្លាំងពីរបន្ថែមទៀត

  • 2022-06-14 07:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៤ ខែមិថុនា នេះតារាចម្រៀងរ៉េប នេន ទុំ ដែលជាដៃគូចម្រៀងដ៏ស៊ីចង្វាក់គ្នាជាមួយពូឃ្លាំងទាំងការរាំ និងច្រៀង បានបង្ហោះរូបថត១សន្លឹកបង្ហាញពីវត្ដមានរបស់ពួកលោក ជាមួយនារីជនជាតិបរទេសម្នាក់ ដោយភ្ជាប់ន័យថា “១០ឆ្នាំហើយ យើងនៅតែជាបងប្អូនល្អ”។ ការ្យនេះ បានធ្វើឲ្យមហាជនជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងរ៉េបទាំងពីរដួង នឹកគិតថាអ្នកទាំងពីអាចនឹងធ្វើបទចម្រៀងថ្មី ឬបង្កើតអ្វីដែលថ្មីរួមគ្នាក្នុងពេលឆាប់ៗនេះ។

នេន ទុំ បានប្រាប់Sabay នៅរសៀលនេះថា ដ្បិតមួយរយៈនេះរូបលោក និងពូឃ្លាំងមិនបានធ្វើចម្រៀងរួមគ្នា ប៉ុន្ដែទំនាក់ទំនងល្អនៅតែបន្ដកើតមាន ហើយលោកក៏មានគម្រោងផលិតបទចម្រៀងជាមួយគ្នាដែរ។ ប៉ុន្ដែលោកថា ចាំមើលបន្ដិចទៀតសិន ព្រោះពូឃ្លាំងទើបត្រឡប់មកចាប់អាជីពនេះវិញការងារមិនទាន់រលូន១០០%។

នេន ទុំ៖ “ពូ ទើបត្រឡប់មកវិញក្ដៅៗ ហើយសម្រាប់ខ្ញុំយល់ថា ការត្រឡប់មកវិញលើកនេះពូនៅតែពូកែ នៅតែឡូយ ហើយគាត់ជាold school មួយដែលមានTalent។ លើកនេះគិតថា អាចនឹងល្អជាងមុនទៀតផង ព្រោះគាត់មានពេលវេលាច្រើន និងមានអ្នកចាំជួយជ្រោមជ្រែងច្រើន”។

នេន ទុំ ធ្លាប់ជាដៃគូសម្ដែង និងច្រៀងរួមគ្នាយ៉ាងស៊ីចង្វាក់ជាមួយពូឃ្លាំងក្នុងMV និងនៅលើឆាកជាច្រើនបទ។ ក្នុងនោះមានដូចជា៖ បទ “នឹកខ្មែរ” ម៉ាឌីហ្សុនគ្រលែងចង្កេះ និងបទ “និយាយដើមសង្សារ”ជាដើម។

ពូឃ្លាំង ទើបប្រកាសចាប់យកអាជីពចម្រៀងដែលខ្លួនស្រឡាញ់ឡើងវិញនៅពាក់កណ្ដាលឆ្នាំ២០២២ នេះ ហើយបច្ចុប្បន្នគេឃើញលោកនៅតែក្នុងស្ទូឌីយោផលិតបទចម្រៀងជាមួយក្រុមការងារ។ ទន្ទឹមគ្នានេះគេក៏ឃើញលោកតែងតែជួបជាមួយតារាចម្រៀង និងតារាសម្ដែងដែលជាដៃគូចាស់ៗជាច្រើននាក់ដែរ។ នៅថ្ងៃនេះដែរលោកក៏បង្ហើបនូវចំណងជើងចម្រៀងមួយបទដែលលោកទើបផលិតដែរ គឺបទ“ជិះ រឺម៉ក”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម