• 2022-06-22 04:10:32
  • ព័ត៌មាន

ក្រោយបំពេញតួនាទីចប់ MTC ២០២២ ហ៊ុយ សៀវម៉ិញ ប្រកាសលាលែងពីតំណែង

  • 2022-06-22 04:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាពិតជាមានការសោកស្តាយ ក្រោយទទួលបានដំណឹងថា Mister Teen Cambodia ឆ្នាំ២០២២ ហ៊ុយ សៀវម៉ិញ ប្រកាសលាលែងពីតំណែង។

ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ Mister Teen Cambodia ហ៊ុយ សៀវម៉ិញ ក្រោយត្រឡប់មកពីប្រកួតនៅប្រទេសថៃ ដោយទទួលបានពាន តំណែង International Pre teen Mister of the year 2022 រួចមកស្រាប់តែប្រកាសជាផ្លូវការនៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ លោកបានបញ្ចប់ជាមួយការលាលែងពីតំណែង Mister teen Cambodia ២០២១និង២០២២ រួចរាល់ហើយ មូលហេតុមកពីមានបញ្ហាផ្ទាល់ខ្លួនដែលត្រូវដោះស្រាយ។ ហ៊ុយ សៀវម៉ិញ បានបន្ថែមទៀតថា លោកពិតជាអរគុណដល់អ្នកគាំទ្រ ដល់រូបលោករហូតមក ហើយក៏សង្ឃឹមថានិងនៅតែមានអ្នកគាំទ្ររូបលោករហូតបន្តរទៀតផងដែរ។

ជុំវិញរឿងលាលែងពីតំណែងជា Mister Teen Cambodia ឆ្នាំ២០២២ ជាផ្លូវការនេះ ហ៊ុយ សៀវម៉ិញ បានប្រាប់Sabay ឲ្យដឹងដែរថា សម្រាប់ការបញ្ចប់សុំលាលែងពីតំណែងនេះគឺជារឿងពិត ដោយមូលហេតុលោកត្រូវរៀនបន្តទៀត ដោយឆ្នាំនេះលោកត្រូវចូលរៀនឆ្នាំទី១នៅសកលវិទ្យាល័យ។ទាក់ទិនជុំវិញរឿងនៅពីក្រោយមានមូលហេតុអ្វីឲ្យពិតប្រាកដនោះសមីខ្លួនសុំមិនបកស្រាយនោះទេ ដោយត្រឹមតែបញ្ជាក់ថា មូលហេតុគឺលោកត្រូវរៀនបន្តទៀតតែប៉ុណ្ណោះ។

Mister Teen Cambodia រូបនេះបានបន្តរឲ្យដឹងទៀតថា លោកបានចូលប្រឡូកក្នុងវិសយមួយនេះប្រហែលជាង១ឆ្នាំហើយ តាំងពីឆ្នាំ២០២១មកម្លេះ ដោយថ្មីៗនេះលោកបានទៅចូលរួមប្រកួតតែ១កម្មវិធីនេះតែប៉ុណ្ណោះនៅប្រទេសថៃ ហើយក៏ទទួលបានពាន តំណែងជា International Pre teen Mister of the year 2022ផងដែរ។

ហ៊ុយ សៀវម៉ិញ បានបញ្ជាក់ថាក្រោយលោករៀនចប់ លោកអាចនិងត្រឡប់មកចូលវិសយនេះម្តងទៀត។ ថ្មីត្បិតតែ សៀវម៉ិញ បញ្ជាក់ថាវិលត្រឡប់មកវិញម្តងទៀត តែគោលបំណងទៅថ្ងៃខាងមុខ Mister Teen Cambodia វ័យក្មេងរូបនេះ ចង់ធ្វើជាBusinessman

អត្ថបទ៖ Tep Sovannmoly

មតិយោបល់