• 2022-07-11 07:32:28
  • ព័ត៌មាន

បទ “Zoom”របស់ Jessi ក្លាយជា MV ទី២មានអ្នកចូលទស្សនា១០០ លានដងក្នុងរយៈពេលដ៏ខ្លី

  • 2022-07-11 07:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jessi បានក្លាយជាអ្នកលេងភ្លេង K-pop ស្ត្រីដំបូងគេដែលមានអ្នកចូលមើលលើសពី ១០០លានដង នៅលើ YouTube ជាមួយនឹងវីដេអូតន្ត្រីក្នុងឆ្នាំ ២០២២ នេះជាមួយបទចម្រៀងដ៏ល្បីកក្រើក ជាពិសេសក្នុងបណ្ដាញសង្គម Tik Tok បទ “Zoom”។

នៅថ្ងៃទី ១១ ខែកក្កដា វីដេអូចម្រៀងចុងក្រោយបង្អស់របស់ Jessi "ZOOM" ទទួលបានការចូលមើល ១០០ លានដងនៅលើ YouTube ដែលធ្វើឱ្យវាក្លាយជាវីដេអូតន្ត្រីទីពីរបន្ទាប់ពីបទ"NUNU NANA" របស់នាងដែលមានអ្នកចូលទស្សនារាប់រាយលាននាក់ក្នុងក្នុងរយៈពេលដ៏ខ្លី។

Jessi បានចេញផ្សាយបទ "ZOOM" នៅថ្ងៃទី ១៣ ខែមេសា ពោលរហូតដល់ពេលនេះមានរយៈពេលជាង ២ខែមកហើយដែលបទនេះមានអ្នកចូលទស្សនាច្រើនខ្លាំងបំផុត។ បច្ចុប្បន្ន “ZOOM” ក្លាយជាវីដេអូចម្រៀងលឿនបំផុតរបស់ Jessi ដែលទទួលបាន ១០០លានពិន្ទុ ដោយបំបែកកំណត់ ត្រាពីមុនរបស់នាងប្រហែល ៧ ខែ ១៩ ថ្ងៃដែលកំណត់ដោយ “NUNU NANA” កាលពីឆ្នាំមុន៕

ប្រភព៖ Soompi ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទថ្មី