• 2022-08-04 01:50:00
  • ព័ត៌មាន

រឿងពិតមួយចំនួនរបស់ Mean តួប្រុសក្នុងរឿង ហាងលក់មរតកខ្មោច Fan គួរតែដឹង

  • 2022-08-04 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់កាលពីថ្ងៃទី៣ ខែសីហា ម្សិលមិញនេះតារាថៃរូបសង្ហា Mean Phiravich បានធ្វើដំណើរមកកាន់ទឹកដីកម្ពុជាជាលើកដំបូង ដើម្បីជួបអ្នកគាំទ្រកម្ពុជាជាទីស្រឡាញ់ និងអបអរសម្ភោធស្នាដៃថ្មីក្នុងរឿង “ហាងលក់មរតកខ្មោច” ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជនក្នុងជំនួបអ្នកគាំទ្រ។

ទន្ទឹមនឹងនេះ Sabay សូមបង្ហាញការពិតមួយចំនួនរបស់តារាថៃរូបសង្ហា Mean Phiravich ដែលអ្នក គាំទ្រពុំគួររំលងរឿងពិតរបស់ Mean។

១. Mean Phiravich មានឈ្មោះពិត Phiravich Attachitsataporn កើតនៅឆ្នាំ១៩៩៨។ បច្ចុប្បន្នមានអាជីពជាតារាចម្រៀង តារាបង្ហាញម៉ូដ និងជាតារាសម្ដែង

២. Mean Phiravich ជាតារាសម្ដែងថៃសង្ហាបំផុតដែលមានកម្ពស់ ១.៨០ សង់ទីម៉ែត្រ មានទម្ងន់ ៧០គីឡូ ហើយបើនិយាយអំពីទម្លាប់ជាប្រចាំរបស់ Mean គឺធ្វើលំហាត់ប្រាណ ព្រោះ Mean ជាមនុស្សស្រឡាញ់សុខភាព ស្រឡាញ់រាងកាយ

៣. Mean Phiravich បានបញ្ចប់ការសិក្សាជំនាញ Faculty of Journalism និង Mass Communications ពីសកវិទ្យាល័យ Thammasat University

៤.Mean បានបោះជំហ៊ានក្នុងអាជីពជាតារាសម្ដែងនៅក្នុងរឿងភាគ “Love Sick2” អំឡុងឆ្នាំ២០១៤។

៥.ចាប់តាំងពីប្រឡូងក្នុងវិស័យសិល្បៈ Mean បានសាងស្នាដៃក្នុងរឿងសរុបប្រមាណជាង២០រឿង ភាពយន្ដជាង១០រឿង ជាមួយនិង Music Video ៩វីដេអូ ព្រមទាំងការងារថតស្ពតពាណិជ្ជកម្មជាច្រើនទៀត។

៦.បំណងប្រាថ្នាតាំងពីកុមារ Mean ចង់ក្លាយជាពេទ្យធ្មេញ៕

រូបភាព៖ Sabay & M Pictures Cambodia

អត្ថបទ៖ Kesor

មតិយោបល់