• 2022-08-26 03:19:07
  • ចម្រៀង

បទ ចង់ល្បី របស់ឧកញ៉ាឃ្លោក បង្កប់អត្ថន័យជ្រាលជ្រៅ

  • 2022-08-26 03:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា ទុំ សារ៉ុត ហៅនាយឃ្លោក ទើបចេញចម្រៀងមួយបទក្រោមចំណងជើងថា “ចង់ល្បី”នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២២ នេះ។ ចង្វាក់ភ្លេងញាក់ អមដោយកាយវិការរស់រវើករបស់អតីតតារាកំប្លែងជើងចាស់រូបនេះ ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺអត្ថន័យក្នុងបទចម្រៀងទាំងមូលនិយាយចំៗចំពោះអ្នកដែលចង់ល្បី ធ្វើរឿងមិនសមរម្យ ឬសង្គមមិនចូលចិត្ដ ហើយប្រើបណ្ដាញសង្គម ដើម្បីបញ្ចេញនូវទង្វើទាំងនោះ។

បទនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀង និងភ្លេងដោយរូបលោកផ្ទាល់។ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាចម្រៀងពេញទាំងគ្នាតែម្ដង៖

ជិន សុភ័ក្ដ្រ

មតិយោបល់