• 2022-10-10 03:58:00
  • ព័ត៌មាន

ធ្លាប់តែឃើញតុកតាក់មើលកូន ឥឡូវ ផន សុផារី ចេញរោងឡើងរាំឥណ្ឌា ឡើងផ្អើលវត្ត

  • 2022-10-10 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃសៅរ៍ ទី ០៨ ខែតុលា ផន សុផារី ដែលគេ​កូនស្រីថៅកែវង់ល្ខោន ភី សុគន្ធី និងជាម្ដាយរបស់កុមារីតូចដ៏គួរឲ្យស្រឡាញ់ ប៊ែលឡា និង អ៊ែលលី បាន​ទៅចេញរោងល្ខោនជាមួយនឹង​អ្នកម្ដាយ ប៉ុន្តែនាង​ទទួល​នាទីជា ក្រុមរាំ បើកឆាក។

ពីមុនមកប្រិយមិត្តភាគច្រើន​មុខជា​បាន​ជ្រាប​ច្បាស់​ហើយថា សុផារី កើតចេញពីគ្រួសារអ្នកល្ខោន ហើយនាងក៏បាន​ចេញ​សម្ដែងហូរហែដែររហូតដល់មានកូន។ ទោះជាបច្ចុប្បន្ន ផារី មិនសូវ​បង្ហាញ​មុកញឹកលើឆាកសម្ដែង ដោយសារតែជាប់បន្ទុកមើលថែកូន ប៉ុន្តែនាង​តែងតាមដាន​ការងារ និងព្យាយាមឆ្លៀតតាមដែលអាចធ្វើទៅបានក្នុងការចូលរួមសម្ដែងក្នុង​វង់ល្ខោន។

ដូចកាលពីថ្ងៃទី ០៨ ខែតុលា ផារី បាន​ទៅសម្ដែងនៅវត្តកំពង់សំបួរ ស្រុកកោះធំ ខេត្តកណ្ដាល ដោយបង្ហាញមុខសម្ដែងបើកឆាក (ឬរាំសង្កត់ឆាក មុនការសម្ដែងរឿងចាប់ផ្ដើម) និងតែងជាមួយនឹងឈុតឥណ្ឌាពិតៗ រាំយ៉ាង​ស្វាហាប់ អមសងខាងដោយសមាជិកក្រុមរាំផ្សេងទៀត ធ្វើឲ្យអ្នក​ដែល​បាន​ទស្សនាការសម្ដែងនោះហើយ ភ្ញាក់ផ្អើល និងកោតសរសើរចំពោះ​ការព្យាយាមរបស់អ្នកម្ដាយកូន ២ រូបនេះ។

ជាទូទៅ គេ​តែងឃើញ ផារី តែក្នុង​វីដេអូមើលថែកូនៗ ធ្វើម្ហូប និង​ Live លក់ផលិតផលថែសម្រស់ ហើយដ្បិតគ្រប់គ្នា​ដឹង​ច្បាស់ពីសមត្ថភាព​សិល្បៈរបស់នាង ប៉ុន្តែតាមរយៈការបង្ហាញ​ឈុតរាំពេលនេះ ពេល​ម្នាក់ៗមើលហើយ ពិតជាពេញចិត្តបំផុត។

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

អត្ថបទ៖ ធារី

មតិយោបល់