• 2022-10-18 03:00:07
  • ព័ត៌មាន

មនុស្សភាគច្រើនអាចមិនដឹងពីអាថ៌កំបាំងស្នេហ៍គ្រាដំបូងរបស់នាយចយ ឥឡូវភរិយានាយទម្លាយហើយ

  • 2022-10-18 03:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេលជាច្រើនឆ្នាំហើយដែលនាយចយ និងភរិយាបានចាប់ដៃគ្នាជាគូគាប់ រហូតបង្កើតបានកូនប្រុសម្នាក់ទៀតផង។ ប៉ុន្ដែរូបសម្បត្ដិរវាងភរិយា និងស្វាមីមួយគូនេះខុសគ្នាឆ្ងាយ ធ្វើឲ្យមហាជនចាប់អារម្មណ៍ និងនិយាយរឿងអ្នកទាំងពីរមិនចេះចប់សោះ។

នៅលើតុអាហារជុំគ្នាជាមួយភរិយា និងកូន ព្រមទាំងមិត្ដភក្ដិកាលពីល្ងាចមិញ នាយចយ នៅតែនិយាយអួតថាខ្លួនសង្ហារទើបភរិយាស្រឡាញ់។ ក្នុងវីដេអូដែលមិត្ដភក្ដិនាយចយថតបាន ហើយបញ្ចេញតាមបណ្ដាញសង្គមTik Tok បង្ហាញថា ភរិយា និងកូននាយចយ ពិតជាស្រឡាញ់នាយចយណាស់ ហើយក៏ទម្លាយទំនាក់ទំនងស្នេហាគ្រាដំបូងទៀតផង។

ភរិយានាយចយ៖ “ស្រឡាញ់គ្នាដំបូងតាមឆាតហ្វេសប៊ុក! ខ្ញុំឆាតទៅគាត់មុន…សម័យមុនគេប្រកាន់ តែឥឡូវអត់ទេ បើមិនធ្វើអីចឹងអត់បានទេ។ តាំងពីតូចមកខ្ញុំអត់ដែលចង់គូពី(ចម្លងតាម)អ្នកណាគេទេ ដល់ពេលខ្ញុំយកប្ដីក៏អត់ឲ្យស្រដៀងគេដែរ”។

លោក ភិច សែ ហៅនាយចយ បានរៀបការជាមួយអ្នកនាងក្វាន់ឌីកាលពីឆ្នាំ២០១៨។ ក្រោយរៀបការអ្នកទាំងពីបានបង្ហាញភាពផ្អែមល្ហែមដាក់គ្នាកាន់តែខ្លាំង ហើយអ្នកគាំទ្រលោកខ្លះគិតថាគូស្នេហ៍ដែលមានរូបសម្បត្ដិខុសគ្នាឆ្ងាយដូច្នេះ នឹងមិនស្ថិតនៅយូរអង្វែងទេ។

ប៉ុន្ដែនាយនៅតែរក្សាភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារបានយូរអង្វែង រហូតបង្កើតបានកូនប្រុសម្នាក់ដែលមានមុខមាត់ស្អាត មិនកាត់ទៅលោកពេកនោះទេ។ ចំណងស្នេហ៍លោកមកដល់ពេលនេះធ្វើឲ្យគេកាន់តែកោតសរសើរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់