- 2022-11-03 06:07:03
- ព័ត៌មាន
ពាក្យជូនពរពី ភី សុគន្ធី ចំពោះ ចៅស្រី ពិតមានន័យបំផុតលើលោក ស្ដាប់ហើយរំភើបអួលដើមក
- 2022-11-03 06:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យជូនពរពី ភី សុគន្ធី ចំពោះ ចៅស្រី ពិតមានន័យបំផុតលើលោក ស្ដាប់ហើយរំភើបអួលដើមក
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាថ្ងៃខួបកំណើត គម្រប់ ២ខួប របស់ វណ្ណរ៉ា រីអ៊ែលលី កូនស្រីពៅរបស់អ្នកនាង ផន សុផារី និងជាចៅស្រីរបស់ ម្ចាស់រោងល្ខោនដ៏ល្បី ភី សុគន្ធី។
ស្ថិតក្នុងថ្ងៃពិសេស និងមានន័យនេះដែរ មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ដែលញ៉ាំងកម្មវិធីកាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិត។ ពេលឈានដល់ពេលដែលត្រូវជូនពរចៅស្រី ក្នុងថ្ងៃពិសេសនេះ លោកស្រី សុគន្ធី ដែលជាជីដូនខាងម្ដាយ ក៏បានបង្ហើបពាក្យដ៏សែនមានន័យ និងស្ដាប់ហើយមានក្ដីសុខបំផុត ហើយជាពាក្យដែលកូនស្រីគ្រប់រូបប្រាថ្នាឲ្យក្លាយជាការពិតដែរ។
ក្រៅពីជូនពរ ចៅឲ្យមានតែក្ដីសុខក្នុងជីវិត លោកស្រីបានបន្ថែមពាក្យមួយចំនួន ដែលស្ដាប់ហើយរំភើបបំផុតនោះគឺ ៖ «...ជាពិសេស យាយសូមជូនពរចៅ ឲ្យជួបគូគ្រងដែលល្អ នៅពេលដែលចៅដល់វ័យ ពេលដែលត្រូវមានគូគ្រង! កើតមកជាស្រី បើមានគូគ្រងល្អ ចៅមានសំណាងពេញមួយជីវិត បើចៅរើសគូគ្រងមិនល្អ ទឹកភ្នែកជូតក្បាលជង្គង់! ចៅរបស់យាយទាំង ២ សូមឲ្យសំណាងល្អ ជួបបុរសល្អ ស្មោះស ណាចៅណា៎...រៀនសូត្រឲ្យពូកែ ក្មេងល្អក្នុងសង្គម ស្ដាប់ម៉ាក់ ស្ដាប់ប៉ា ចម្រុងចម្រើនម៉ាក់ប៉ា...»។
ប៊ែលឡា និង អ៊ែលលី ត្រូវបានគេស្គាល់ច្បាស់ថាជា កូនតូចរបស់ អ្នកនាង ផន សុផារី ដែលមានភាពវៃឆ្លាត និងសុទ្ធតែជាក្មេងស្រីគួរឲ្យស្រឡាញ់។ តាមរយៈវីដេអូដែលម្ដាយរបស់ពួកគេបានថត និងបង្ហាញកន្លងមក បានធ្វើឲ្យពួកគេក្លាយជាកុមារីដែលទទួលបានការស្រឡាញ់ចូលចិត្ត និងគាំទ្រជាច្រើន ពីសំណាក់មហាជនមិនថា ក្នុង ឬក្រៅប្រទេស។