• 2022-11-15 06:53:18
  • ព័ត៌មាន

សង្ហា ទម្លាយគ្រប់យ៉ាង ក្រោយបែកធ្លាយចម្រៀងរបស់ វណ្ណដា

  • 2022-11-15 06:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានរឿងបែកធ្លាយចម្រៀងរបស់ វណ្ណដា ធ្វើឲ្យក្នុងក្រុមមិនសប្បាយចិត្ត រហូត វណ្ណដា សម្រេចចិត្តបោះបង់ចោលការផលិតបទទាំងអស់ដែលបានបែកធ្លាយកន្លងមក ធ្វើឲ្យ សង្ហា ដែលជាអ្នករួមក្រុមការងារជាមួយគ្នា ទម្លាយគ្រប់យ៉ាងគ្មានសល់។

នៅប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សង្ហា (Songha ) បានទម្លាយរឿងគ្រប់យ៉ាងដែលបានកើតឡើងកន្លងមក បង្ហាញទៅអ្នកគាំទ្រ ដោយបានបញ្ជាក់ថា ខ្លួនធ្លាប់ចូលរួមផលិតបទចម្រៀងជាមួយ វណ្ណដា តាំងពីឆ្នាំ២០១៦មកម្លេះ រាប់ចាប់ពី បទ«ឈឺទេ »រហូតដល់ Skull II (Season I ) ឯកសារចម្រៀងដែលបានចេញជាផ្លូវការនិងមិនទាន់ផ្លូវការទាំងអស់គឺ ស្ថិតក្រោមការ ថែរក្សារបស់លោក។

សង្ហា បានបញ្ជាក់ថា ដើមហេតុនៃការបែកបទចម្រៀងរបស់លោក វណ្ណដា គឺត្រូវបានគេលួចចំលងចេញពីកុំព្យូទ័រស្ទូឌីអូផ្ទាល់ខ្លួនរបស់លោក ។ ហើយនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ លោកបានទទួលដំណឹងពីការបែកធ្លាយនូវបទ J+O ll (Demo) ដែលមិនទាន់មានគំម្រោងក្នុងការចេញ ដោយលោកបានសហការ ជាមួយក្រុមការងារដើម្បីរកប្រភពដើមនៃការបែកធ្លាយ ហើយក៏ដឹងថា បុគ្គលម្នាក់នោះជាក្មេងម្នាក់ដែលលោកបានផ្ដល់ឪកាសអោយគាត់បានចូល Studio ដើម្បីផលិតបទផ្ទាល់ខ្លួនរបស់គាត់ ហើយមានឪកាសបានដុសខាត់ សមត្ថភាពរបស់ខ្លួន ទាំងដែលគាត់មិនមែនជាសមាជិតរបស់ ( La Cima Cartel & Baramey Crew) ។ប៉ុន្តែ សង្ហា ព្យាយាមលាក់ព័ត៍មាននេះពី វណ្ណដា ព្រោះមិនចង់អោយបែកអារម្មណ៌មិនអាចបំពេញភារកិច្ចដែលគាត់កំពុងផ្ដោត។ ក្រុមហ៊ុនក៏ធ្លាប់បានប្រាប់ សង្ហា ឲ្យប្រុងប្រយ័ត្នជាច្រើនលើកច្រើនសារដែរ ប៉ុន្តែ សង្ហា នៅតែធ្វើមិនបាន ព្រោះកាលពីអតីតកាលលោកក៏ធ្លាប់ជាក្មេងដែលចង់ចេះចង់ដឹង រៀនសូត្រ ហើយក៏ពុំសូវមានឪកាសច្រើនដែរដូចជាក្មេងម្នាក់នោះ រហូតមកដល់ពេលនេះទើបលោកស្តាយ និងខកចិត្តបំផុតចំពោះការផ្តល់ឳកាសដល់ក្មេងម្នាក់នោះ ដោយការបំផ្លាញអនាគតរបស់លោក និងទំនុកចិត្តរបស់ដៃគូសហការ និងក្រុមហ៊ុនទាំងមូលផងដែរ។

ចុងក្រោយ សង្ហា បានអរគុណដល់សម្លាញ់ វណ្ណដា នៅតែមានទំនុកចិត្តមកលើលោកបន្តទៀត ហើយលោកក៏គាំទ្រការសម្រេចចិត្ត មិនផលិតបន្តនូវបទចម្រៀងដែលបានបែកធ្លាយនោះទៀតដែរ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់