• 2022-12-01 09:48:52
  • ព័ត៌មាន

លោក នីកូ បានបង្ហើបឱ្យដឹងថា រូបលោកក្លាយជាទូតសុឆន្ទៈរបស់ផលិតផលថ្នាំដុសធ្មេញ Closeup

  • 2022-12-01 09:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២៖ តារាចម្រៀងសំឡេងស្រទន់លោក ណុប សម្បត្តិពុទ្ធិរ័ត្ន ដែលអ្នកក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រស្គាល់ថាជា លោក នីកូ បានក្លាយជាទូតសុឆន្ទៈនៃផលិតផលថ្នាំដុសធ្មេញ Closeup ដែលជាផលិតផលទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅក្នុងខែវិច្ឆិកានេះ លោក នីកូ បានបង្ហើបដំណឹងល្អឱ្យអ្នកគាំទ្រក៏ដូចជាទស្សនិករបស់លោកឱ្យបានដឹងថា លោកបានទទួលឱកាសក្លាយជា ទូតសុឆន្ទៈរបស់ផលិតផលថ្នាំដុសធ្មេញដ៏ពេញនិយមនៃប្រទេសកម្ពុជាគឺ ថ្នាំដុសធ្មេញ Closeup។ តារាចម្រៀងវ័យក្មេងពោរពេញទៅដោយសក្តានុពលរូបនេះមានកេរ្ត៍ឈ្មោះបោះសំឡេងជាយូរឆ្នាំមកហើយ មិនតែប៉ុណ្ណោះលោកក៏បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនាពេលបច្ចុប្បន្នផងដែរ។

លោកបានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមរបស់លោកថា៖ «ដំណឹងរីករាយសម្រាប់អ្នកគាំទ្រ ខ្ញុំពិតជារីករាយដែលបានក្លាយជា Brand Ambassador ថ្មីរបស់ Closeup ។ សូមបន្តគាំទ្រនិងជឿជាក់ថា យើងអាចនៅជិតគ្នានិងទៅមុខបានយ៉ាងជោគជ័យ»។

តារាងចម្រៀងរូបនេះបានឱ្យដឹងថា លោកមានភាពរីករាយយ៉ាងខ្លាំងដែលខ្លួនបានធ្វើជាតំណាងនៃផលិតផលថ្នាំដុសធ្មេញដែលមានការគាំទ្រច្រើនក្នុងប្រទេសនេះ។ លើសពីនេះទៀត លោកក៏ត្រៀមចេញបទថ្មីរបស់លោកដែលជាចំណងដៃដែលលោកក្លាយជាទូតសុឆន្ទៈរបស់ផលិតផលមួយនេះផងដែរ។

លោកថ្លែងថា៖ «ក្នុងនាមជាសិល្បករមួយរូប ខ្ញុំពិតមានជាកិត្តិយស និងសេចក្តីសោមនស្សជាពន់ពេកដែល Closeup បានជ្រើសរូបខ្ញុំជាទូតសុឆន្ទៈតំណាងផលិតផលថ្នាំដុសធ្មេញនេះ ពីព្រោះរូបខ្ញុំផ្ទាល់ក៏ជាអ្នកប្រើប្រាស់ថ្នាំដុសធ្មេញនេះផ្ទាល់ផងដែរ»។

តារាចម្រៀងរូបនេះក៏បានបន្តថា លោកតែងតែជ្រើសរើសថ្នាំដុសធ្មេញ Closeup សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដោយសារគុណភាពរបស់ផលិតផលមួយនេះ។ លោកបន្ថែមថា លោកមានអារម្មណ៍សប្បាយរីករាយជាពន់ពេកក្រោយពីបានទទួលបានឱកាសមួយនេះ ហើយរូបលោកជឿជាក់យ៉ាងមុតមាំថា លោកនឹងអាចផ្តល់ជាផលវិជ្ជមានទៅកាន់ផលិតផលមួយនេះក្រោយពីទទួលបានតំណែងជាទូតសុឆន្ទៈនេះ។

គួររំលឹកថា ផលិតផលថ្នាំដុសធ្មេញ Closeup មានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។ ចំពោះអ្នកដែលចង់បានអារម្មណ៍ស្រស់ថ្លា និងសុខភាពមាត់ធ្មេញកាន់តែប្រសើរ ថ្នាំដុសធ្មេញ Closeup Menthol Fresh ពិតជាសាកសមចំពោះអ្នក ពីព្រោះវាជួយឱ្យមានផ្តល់ខ្យល់ដង្ហើមស្រស់ថ្លាដល់ទៅ ១២ម៉ោង។ ថ្នាំដុសធ្មេញ Closeup ជាផលិតផលថ្នាំដុសធ្មេញដែលនាំចូលដោយក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត ដែលក្រុមហ៊ុននេះបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ពុជាតាំងពីឆ្នាំ២០០៣ មកម្លេះ។ យូនីលីវើ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ឈានមុខគេមួយដែលផលិតផលរបស់ក្រុមហ៊ុននេះត្រូវបានលក់ក្នុងប្រទេសជាង ១៩០ ប្រទេសហើយមានអ្នកប្រើប្រាស់ដល់ទៅពីរប៊ីលាននាក់ជារៀងរាល់ថ្ងៃ៕

មតិយោបល់