• 2022-12-05 04:54:04
  • ព័ត៌មាន

ទីបំផុតលោក ខេមរៈសិរីមន្ត ដឹងមូលហេតុបុរសសាក់រូប ខេមរៈស្រីពៅ នៅលើដៃហើយ

  • 2022-12-05 04:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត លោក ខេមរៈសិរីមន្ត បានជួបបុរសម្នាក់ដែលបាន សាក់រូបប្អូនស្រីពៅរបស់លោក គឺកញ្ញា ខេមរៈស្រីពៅ ជាប្អូនស្រីសំណព្វចិត្តរបស់លោក ដែលនាងបានលាចាកលោកនេះទៅហើយ ធ្វើឲ្យតារាចម្រៀងរូបនេះរំភើបនិងទឹកចិត្តរបស់បុរសម្នាក់នោះយ៉ាងខ្លាំង។

កាលពីពេលថ្មីៗនេះ លោក ខេមរៈសិរីមន្ត បានឃើញវីដេអូមួយតាមរយៈTik Tok ដោយមានបុរសម្នាក់បានបង្ហាញរូបភាពសាក់រូប កញ្ញា ខេមរៈស្រីពៅ នៅលើកំភួនដៃ ធ្វើឲ្យលោកសរសើរនូវទឹកចិត្តបុរសម្នាក់នោះដែលបានគោរពស្រលាញ់ប្អូនស្រីរបស់លោក រហូតមានការសាក់រូបនេះ។នៅទីបំផុត រហូតមកដល់ពេលនេះ លោក បានជួបបុរស់ម្នាក់នោះហើយ ដែលគាត់គឺជាខ្មែរអាមេរិក ។

លោក ខេមរៈសិរីមន្ត បានឲ្យដឹងថា តាមពិតទៅបុរសដែលបានសាក់រូប ខេមរៈស្រីពៅ នៅលើដៃលោកមិនមានបំណងអ្វីរឺចង់ល្បីអ្វីនោះទេ តែគាត់បានសាក់រូបនេះគឺព្រោះតែបេះដូងស្រលាញ់គាំទ្រ និងគោរព ស្រីពៅតែប៉ុណ្ណោះ។ ដោយសារលោក ខេមរៈសិរីមន្ត ត្រូវមានភារកិច្ចដែលត្រូវបំពេញ ទើបលោកមិនបាននិយាយអ្វីច្រើន ដោយបានជួបតែមួយភ្លេត តែលោកពិតជារំភើបនិងទឹកចិត្តបុរសដែលបានសាក់រូបនោះខ្លាំងណាស់ ទើបលោកមិនបានទទួលបុរសម្នាក់នោះឲ្យបានដិតដល់។ បើទោះជាយ៉ាងនេះក្តីតារាចម្រៀងរូបនេះក៏បានអរគុណដល់ប្អូនប្រុសម្នាក់នោះក្រៃលែងដែលបានស្កាត់មកជួបលោក ហើយលោក ខេមរៈសិរីមន្ត ក៏សង្ឃឹមថាបានជួបគ្នានៅថ្ងៃណាមួយម្តងទៀតដែរ ថែមទាំងជូនពរសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចទៀតផង។

ចំណែកអ្នកគាំទ្រលោកវិញ ឃើញហើយក៏ពេញចិត្តរំភើបនូវទឹកចិត្តមួយនេះដែរ ដោយខ្លះបាននិយាយថា មិនថាបងប្រុសម្នាក់នោះសាក់រូបស្រីពៅទេ សូម្បីខ្ញុំក៏ពេញចិត្តនិងគាំទ្រ ខេមរៈស្រីពៅដែរ ។ អ្នកខ្លះទៀតថា បុរស់ម្នាក់នោះមុខស្រដៀង ខេមរៈសិរីមន្ត ។រីឯអ្នកខ្លះទៀតពេលឃើញរូបសាក់និងបុរស់ម្នាក់នេះហើយ ក៏ធ្វើឲ្យនឹកឃើញដល់ ខេមរៈស្រីពៅ តែម្តង។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី