• 2022-12-20 05:07:08
  • ចម្រៀង

ស្លឹកឈើជ្រុះ មិនឆ្ងាយពីគល់មែន! បទ“កុំចង់ត្រូវគ្នា” របស់កូនស្រី ខាន់ ជេមស៍ ស្ដាប់ហើយពីរោះរណ្ដំចិត្ដ

  • 2022-12-20 05:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីវ័យក្មេង អេមមី (Amie) ដែលគេស្គាល់ច្បាស់ថាជាកូនស្រីបង្កើតរបស់តារាចម្រៀងល្បីឈ្មោះម្នាក់នៅកម្ពុជា គឺលោក ខាន់ ជេមស៍ នឹងបញ្ចេញMV ថ្មីមួយរបស់ខ្លួននៅម៉ោង ៧កន្លះយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ។

Video teaser បទ“កុំចង់ត្រូវគ្នា” ទើបបញ្ចេញនៅលើបណ្ដាញសង្គមនៅមុននេះ ស្រាប់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ដ ខណៈដែលមហាជន ជាពិសេសអ្នកគាំទ្រលោក ខាន់ ជេមស៍ និងAmie ទន្ទឹងរង់ចាំស្ដាប់ និងទស្សនា MV ពេញនៅយប់នេះ។

សូមបញ្ជាក់ថា បទ “កុំចង់ត្រូវគ្នា” គឺនិពន្ធទំនុកច្រៀងដោយ៖ ម៉ានិត វីរ៉ាយុត្ត និពន្ធបទភ្លេងដោយ៖ ដាភ្លេង និងច្រៀងដោយ៖ Amie។ ទន្ទឹមគ្នានេះគេក៏ឃើញផេកផ្លូវការរបស់លោក ខាន់ ជេមន៍បង្ហោះTeaser អមដោយខ្លឹមសារចម្រៀងយ៉ាងខ្លីថា៖ “យើងបានបែងចែកផ្លូវគ្នាយូរដែរហើយ ឈប់ឆាត ឈប់ខល ហើយឈប់ពាក់ព័ន្ធនិងជីវិតខ្ញុំទៀត មិនបាច់ចង់ជួប ចង់ចរចារអីទេ ព្រោះយើងអត់មានជាប់សាច់ឈាមនិងគ្នាឡើយ ហើយក៏មិនចង់ត្រូវគ្នាវិញដែរ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់