• 2023-01-03 04:36:50
  • ចម្រៀង

មីឆុង មីឆា ច្រៀងកក្រើកក្រុងសៀមរាប ឥឡូវ តន់ ចន្ទសីម៉ា ត្រូវអ្នកគាំទ្រ សួរពីរសជាតិ

  • 2023-01-03 04:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២២-២០២៣ កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម Galaxy បានបង្ហើសំនៀងជាច្រើនបទនៅតំបន់PUB STREET នៃទឹកដីអង្គរ ខេត្ដសៀមរាបដែលសម្បូរដោយភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ក្នុងនោះ សីម៉ា ក៏លើកយកបទ“មីឆុង មីឆា” ដែលនិពន្ធដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅច្រៀងផងដែរ។

រំលងបាន ២ថ្ងៃ កញ្ញា តន់ ចន្ទសីម៉ា បានយកសកម្មភាពរាំច្រៀងនៅPUB STREET អមដោយសំឡេងគាំទ្រយ៉ាងកងរំពងក្នុងពេលរាត្រីឆ្លងឆ្នាំនោះមកបង្ហោះឡើងវិញ។ ក្រោយបង្ហោះស្រាប់តែមានអ្នកគាំទ្រម្នាក់ ក្នុងចំណោមអ្នកគាំទ្ររាប់ពាន់នាក់ដែលបានចូលខមិន បានសួរថា៖ “ឆ្ងាញ់អត់មីឆា នៅសៀមរាបថ្ងៃមុន?”។ សីម៉ា ក៏ឆ្លើយតបវិញថា៖ “ឆ្ងាញ់ណាស់ បានតែឆាកកប់ហ្មង!”។

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅកម្សាន្ដតាមខេត្ដសំខាន់ៗយ៉ាងច្រើនកុះករ ដូចជាខេត្ដសៀមរាប និងព្រះសីហនុជាដើម។ ដោយឡែកកញ្ញា តន់ ចន្ទសីម៉ា ក្នុងនាមជាមនុស្សមហាជន ហើយមានអ្នកគាំទ្រច្រើន បានផ្ដល់ដំណឹងជាមុនថាខ្លួននឹងចេញទៅច្រៀងនៅខេត្ដសៀមរាប ដោយនិយាយថា សុំកាន់ដៃហ្វេនៗឆ្លងឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕

ជិន សុភ័ក្ដ្រ

មតិយោបល់