• 2023-02-20 02:42:43
  • ចម្រៀង

ក្ដៅៗ Nak Fake ចេញ​បទ​ថ្មី ធ្វើ​ឲ្យអ្នកគាំទ្រ លាន់មាត់ទាំងព្រលឹម

  • 2023-02-20 02:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារាចម្រៀង​ឯករាជ្យ Nak Fake តាំង​ពី​ចូល​ច្រៀង​ក្នុង​ផលិតកម្ម Galaxy Navatra មក មាន​បទ​ចម្រៀង​ចេញ​មិន​ដាច់ ដោយ​នៅ​ព្រឹក​នេះទើប​តែ​ចេញ​បទ​ថ្មី​មួយ​បទ​ទៀត​មាន​ចំណង​ជើង​ថា "ឈប់​ជឿ​ហើយ​ស្នេហា" ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​លាន់​មាត់។

បទ "ឈប់​ជឿ​ហើយ​ស្នេហា" ទើប​ចេញ​ប៉ុន្មាន​នាទី​មុន​នេះ​នៅ​លើ​ឆាណែល​យូធូប​របស់​ផលិតកម្ម ដោយ​បាន និង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍។ នេះ​ជា​បទ​ទី​២​ក្នុង​ខែ​កុម្ភៈ​នេះ បន្ទាប់​ពី​បទ "គេ Prank អូន​ទេ" ដែល​បាន​ចេញ​២ សប្ដាហ៍​មុន ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍។ សម្រាប់​បទ​ថ្មី​ដែល​ទើប​ចេញ​ក្ដៅ​ៗ​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន លាន់​មាត់​ថា បទ​នេះ​ទាំង​ខ្លឹមសារ និង​បទ​ភ្លេង​គឺ​ពីរោះ​ទាក់ចិត្ត​តែ​ម្ដង។

ប្រិយមិត្ត​ខ្លះ​ទៀត​ថា គេ​រង់ចាំ​បទ​របស់​តារាចម្រៀង​មក​ពី​ខេត្តស្វាយរៀង​អស់រយៈ​យូរ​មក​ហើយ...តោះមក​ស្ដាប់​ឲ្យ​បាន​មុន​គេ?

អត្ថបទ៖ ទារិកា

មតិយោបល់