• 2023-03-01 08:48:52
  • ចម្រៀង

យឹង យន ត្រៀមជាន់ទឹកដីបារាំងជាលើកដំបូង ក្នុងកម្មវិធីប្រគំតន្ដ្រីជាមួយតារាស្រីល្បីៗ

  • 2023-03-01 08:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យឹង យន ដែលគេស្គាល់ច្បាស់តាមរយៈបទចម្រៀងជាច្រើននៅលើបណ្ដាញសង្គម ជាពិសេសលើ Chanel Youtube របស់លោក ដែលលោកនិយម cover ឬច្រៀងឡើងវិញនូវបទចម្រៀងមរតកដើម។ ថ្ងៃនេះលោកបង្ហាញអារម្មណ៍រីករាយ ក្រោយពីទទួលដំណឹងថាលោកនឹងចេញទៅច្រៀងនៅប្រទេសបារាំងជាមួយតារាស្រីខ្មែរល្បីៗជាច្រើនរូប។

លោក យឹង យន បានបញ្ចេញPoster មួយអមដោយសារអំពាវនាវឲ្យមានការចូលរួមទស្សនា កម្មវិធីប្រគំតន្ដ្រីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ពីសំណាក់ពីបងប្អូនខ្មែរសរស់នៅប្រទេសបារាំង។ លោកថា នេះជាលើកដំបូងដែលរូបលោកមានវត្ដមាននៅលើឆាកតន្ដ្រីក្នុងប្រទេសបារាំង ហើយសង្ឃឹមថាបងប្អូនចូលរួមរាំលេងកម្សាន្ដទាំងអស់គ្នា ដើម្បីអបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

តាមរយៈ Poster ដែលបង្ហោះដោយលោក យឹង យន គេក៏ឃើញវត្ដមានរបស់តារាចម្រៀងស្រី នាង គន្ធា គ្រីម លក្ខិណា ជិន ចាន់ធឿន និងលោក សាំង ទីយ៉ា។ កម្មវិធីនោះ ត្រូវបានគេដាក់ឈ្មោះថា “រាត្រីកម្សាន្ដ” ដោយបញ្ជាក់ថានឹងមានការចូលរួមច្រៀង និងសម្ដែងពីសិល្បករ-សិល្បការិនីខ្មែរល្បីៗ៕

ជិន សុភ័ក្ដ្រ

មតិយោបល់