• 2023-03-04 01:23:03
  • ចម្រៀង

ភ្ញាក់ផ្អើល! ខាន់ ជេមស៍ និងកូនស្រី ដឹកដៃគ្នា ចុះកុងត្រាក្នុងនាមជាតារាចម្រៀងរបស់GALAXY

  • 2023-03-04 01:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀង ខាន់ ជេមស៍ បន្ទាប់ពីលោក ដឹកដៃកូនស្រីច្បងឈ្មោះ Amie ទៅចុះកុងត្រារួមរស់ជាមួយគ្រួសារផលិតកម្មចម្រៀង Galaxy Navatra នៅសណ្ឋាគារហាយយ៉ាត់ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

នៅចំពោះមុខ តារាចម្រៀងរួមទ្រនំថ្មី និងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន លោក ខាន់ ជេមស៍ និងកូនស្រី បង្ហាញអារម្មណ៍ស្រដៀងគ្នាថា រូបលោក និងកូន ពិតជាមានកិតិយស និងរំភើបមែនទែន ដែលមានឱកាសកាន់ប៊ិចចុះកុងត្រា រួមទ្រនំជាមួយផលិតឈានមុខគេ នៅកម្ពុជា គឺGalaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

លោក ខាន់ ជេមស៍៖“មូលហេតុ ដែលខ្ញុំ និងកូនស្រីមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្ដ ចូលរួមជាមួយផលិតកម្មចម្រៀង Galaxay ព្រោះខ្ញុំ ជឿជាក់លើអ្នកឧកញ៉ា ណាវ៉ាត្រា ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងជាចលករឆ្នើម នៅពីក្រោយការផ្លាស់ប្តូរក្នុងវិស័យតន្ត្រីចម្រៀងនៅកម្ពុជា”។

បន្ថែមលើចំណាប់អារម្មណ៍របស់ឪពុក កញ្ញា Amie ដែលកំពុងច្បាមប្រជាប្រិយភាពពីអ្នកគាំទ្រ កញ្ញា ថា វាជាឱកាសដ៏ល្អសម្រាប់ខ្លួនក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យ ដើម្បីផ្ដល់ចំណីអារម្មណ៍កាន់តែប្លែកៗដល់មហាជន។ Amie រំពឹងថា ចាប់ពីពេលនេះតទៅ នឹងមានឱកាសចាប់ដៃគូច្រៀងជាមួយរៀមច្បងដែលជាតារាឆ្នើមៗ ដូចជា៖ លោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា និងសិល្បករ-សិល្បការិនីជាច្រើនទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់