• 2023-03-10 03:43:32
  • ចម្រៀង

រំលឹកអាថ៌កំបាំងឆ្នាំ១៩៩០! ព្រាប សុវត្ថិ ថតចម្រៀងដាក់ឌីសលក់ថោកជាងទីផ្សារអន្ដរជាតិដល់ទៅ ៦ដង

  • 2023-03-10 03:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ ទើបតែធ្វើឲ្យមិត្ដសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះប្រវត្ដិតស៊ូ ជាពិសេសតម្លៃថតបទចម្រៀងដាក់ឌីស ដើម្បីចរាចរលើទីផ្សារកាលពីឆ្នាំ១៩៩០ របស់លោកថាមានតម្លៃថោក ខណៈបទចម្រៀង១បទ លក់នៅលើទីផ្សារអន្ដរជាតិដូចជា បារាំង អង់គ្លេស និងអាមេរិក មានតម្លៃដល់ ៩០ដុល្លារ។

ក្នុងឱកាសកូនប្រុសច្បងរបស់លោកឈ្មោះ សុវត្ថិ មុនីវណ្ណ ចុះកុងត្រាជាផ្លូវការជាមួយផលិតកម្ម Galaxy ក្នុងនាមជាតារាចម្រៀង កាលពីដើមខែមីនា ឆ្នាំ២០២៣ ស្រាប់តែលោក ព្រាប សុវត្ថិ លើកឡើងថា បច្ចុប្បន្នកម្ពុជា មានតារាចម្រៀងវ័យក្មេង ប្រកបដោយសមត្ថភាព និងច្នៃប្រឌិតបង្កើតនូវចំណីអារម្មរណ៍ថ្មីៗសម្រាប់ប្រិយមិត្ដជាច្រើន។ ខុសពីលោកដែលប្រឡូកក្នុងអាជីពចម្រៀងអំឡុងឆ្នាំ១៩៩០ ដែលត្រូវធ្វើចច្រៀងបណ្ដើរ ហើយត្រូវចេញលក់ឌីសតែម្ដង។

លោក ព្រាប សុវត្ថិ៖ “ឌីសដែលលក់នៅតាមបណ្ដាប្រទេសដូចជាបារាំង អង់គ្លេស អាគាំងអីហ្នឹង សុទ្ធតែ ៩០ដុល្លារ ហើយ៨០-៩០ដុល្លារជំនាន់នោះថ្លៃណាស់! ប៉ុន្ដែដោយឡែកខ្ញុំខំប្រឹង តស៊ូ និងស្វះស្វែងរហូតមកដល់ពេលនេះ គឺផ្ដើមចេញពី ១៥ដុល្លារ ក្នុងចម្រៀង១បទ ហើយក្នុង ១ខែ ខ្ញុំច្រៀងបានតែ ១បទ ឬ២បទទេ។ អីចឹងហើយបានខ្ញុំចង់ប្រាប់ថា លទ្ធផលថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យទេ”។

តារាវ័យជ្រេ មានងាជាឧកញ៉ារូបនេះ បានប្រឡូកក្នុងអាជីពចម្រៀងជាង ៣៣ឆ្នាំ។ លោកក៏ឆ្លៀតផ្ដល់ដំបូន្មានសម្រាប់កូនៗ ក៏ដូចជាតារាចម្រៀងជំនាន់ក្រោយៗ ត្រូវប្រឹងប្រែងតស៊ូ មិនថានៅសម័យណានោះទេ ព្រោះលោកយល់ថាការប្រឹងប្រែង យល់ត្រូវ និងមានទំនួលខុសត្រូវចំពោះខ្លួនឯង និងសង្គមជាតិ នឹងជួយរុញឲ្យជីវិតមានភាពថ្កុំថ្កើង។ លោកចង់ឃើញ តារាចម្រៀងជំនាន់ក្រោយ ឲ្យតម្លៃតារាជើងចាស់គ្រប់គ្នា ហើយរៀនសូត្រនូវចំណុចល្អៗពីពួកគាត់ ដូចជានៅជំនាន់លោក លោកក៏អនុវត្ដបែបនេះដែរ៖ “យើងត្រូវចាំថា New generation មិនអាចផ្ដាច់ពី old generation បានឡើយ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់