• 2023-03-25 08:23:05
  • ចម្រៀង

ថ្ងៃនេះ ខេម ទម្លាយថាលោកបានរួមចំណែកផលិតបទចម្រៀងOriginal Song ជិតមួយពាន់បទ

  • 2023-03-25 08:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅគ្រាដែលផលិតកម្មរបស់ខ្លួនចាប់ផ្ដើមថតMV បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ខេម បានប្រកាសជាសាធារណៈ ដោយមិនអល់អែកថា រូបលោក និងតារាចម្រៀងជាច្រើនរួបទៀតក្នុងផលិតកម្មហ្គាឡាក់ស៊ី បានព្យាយាមផលិតចម្រៀងថ្មី ឬOriginal song ដោយមិនចម្លងស្នាដៃគេឡើយ។

តារាចម្រៀងស្អករូបនេះ និយាយថា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ដែលប្រារពនៅព្រះរាជាណាចក្រកម្ពុជា ដែលបានខកខានជាង ៦០ឆ្នាំមកហើយនោះ រូបលោក និងតារាចម្រៀងរួមទ្រនំ បានរួមគ្នាផលិតបទថ្មីមួយទៀត គឺបទ "ស្រឡាញ់អ្វីដែលខ្មែរមាន" ដើម្បីបង្ហាញពីភាពរីកចម្រើនរុងរឿងរបស់កម្ពុជា។

លោកបន្ថែមថា សិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គី និងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍន៍រីកចម្រើន។ រូបភាពនេះគឺជាភស្តុតាង សម្រាប់ទៅអនាគត ដែលបង្ហាញពីរូបភាពរីកចម្រើន អភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ននេះ។

បើតាមតារាចម្រៀងរូបនេះ Galaxy Navatra បានបង្វែរផ្នត់គំនិតថ្មីដែលមិនមានបទចម្លងពីបរទេស ហើយបានបង្កើតបទ Original song រហូតដល់ជិត1,000បទ។ សមិទ្ធផលទាំងអស់នេះមិនមែនជារបស់លោកម្នាក់ឯងនោះឡើយ គឺជាសមិទ្ធផលរបស់ជាតិ ដែលអភិវឌ្ឍន៍សិល្បៈជ្រកក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ធ្វើឲ្យសិល្បៈរស់ឡើងវិញ និងអាចឈានជើងទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់