• 2023-03-26 07:13:36
  • ចម្រៀង

ម្ចាស់ផលិតកម្ម Galaxy Navatra ចេញ​ពី​ធ្វើសំណង់ មក​ដឹកMV ដ៏អស្ចារ្យ

  • 2023-03-26 07:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ផលិតកម្មGalaxy Navatra និងជាអ្នកជំនួញវ័យក្មេង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ដើចផ្ដើមឲ្យមានការផលិត MV បទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ដើម្បីអបអរសាទរក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាដើមខែឧសភា ឆ្នាំ២០២៣។ បទចម្រៀងបង្កប់នូវខ្លឹមសារជាតិនិយម និងលើកមុខមាត់កម្ពុជាលើឆាកអន្ដរជាតិនេះ ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងល្បីៗក្នុងផលិតកម្មនេះ បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការផលិតរបស់អ្នកឧកញ៉ា។

ទោះបីជារវល់ការងារយ៉ាងណា ម្ចាស់ផលិតកម្មរូបនេះ បានឆ្លៀតដឹកនាំសម្ដែង និងថតដោយផ្ទាល់ ដើម្បីឲ្យប្រាកដថា បទថ្មីដែលកំពុងថតនេះ ចេញទៅមានគុណភាព ហើយទទួលបានការគាំទ្រពីមហាជនកាន់តែច្រើនឡើង។ ឡេង ណាវ៉ាត្រា មិនដែលអួតហាងថាខ្លួនមានជំនាញសិល្បៈឡើង ប៉ុន្ដែទឹកចិត្ដស្រឡាញ់សិល្បៈបានជំរុញឲ្យអ្នកឧកញ៉ាវ័យក្មេងរូបនេះ ធ្វើបានជោគជ័យស្ទើគ្រប់បទ ដោយមានការគាំទ្របច្ចេកទេសបទភ្លេង និងទំនុកច្រៀងពីអ្នកនៅក្បែរខ្លួនលោកជាច្រើនរូប។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ “និយាយស្មោះទៅ…ខ្ញុំមិនមានជំនាញខាងសិល្បៈដូចបងៗទេ ប៉ុន្ដែដោយទឹកចិត្ដស្រឡាញ់ខ្ញុំសុខចិត្ដធ្វើអ្វីៗគ្រប់យ៉ាងដើម្បីវា ហើយយើងសង្ឃឹមថានឹងរីកចម្រើនទៅមុខទាំងអស់គ្នា។ ខ្ញុំចំណាយថវិកា កម្លាំងចិត្ដសព្វបែបយ៉ាង ដើម្បីប្រមែប្រមូលធនធានសិល្បៈរបស់យើងឲ្យក្លាយជាកម្លាំងដ៏ធំមួយ ហើយវិវស័យសិល្បៈ ជាពិសេសវិស័យចម្រៀងយើងនឹងអាចប្រកួតជាមួយគេទាំងថ្នាក់ជាតិ និងអន្ដរជាតិយ៉ាងខ្លាំងក្លា”។

ទាក់ទងនឹងទឹកចិត្ដស្រឡាញ់សិល្បៈនេះ ឧកញ៉ា ឡេង និមល ធ្លាប់និយាយជាសាធារណៈក្នុងឱកាសទទួលស្វាគមន៍តារាចម្រៀង សុវត្ថិ មុនីវណ្ណ និងលោក ខាន់ ជេមស៍ ព្រមទាំងកូនស្រីកាលពីពេលថ្មីៗថា កាលពីកម្លោះលោកមានគំនិតអវិជ្ជមានចំពោះការប្រឹងប្រែងរបស់ប្អូនប្រុស គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនអាចទៅរួច រហូតដល់លោកចង់យកឧបករណ៍ភ្លេងអ្នកឧកញ៉ាទៅក្រវ៉ាត់ចោលទៀតផង។ ប៉ុន្ដែទីបំផុត ទឹកចិត្ដស្រឡាញ់ ពុះពារ តស៊ូរបស់ប្អូនប្រុស បានធ្វើឲ្យលោកភ្ញាក់ព្រើត ដែលអាចបង្កើតគ្រួសារផលិតកម្មមួយដ៏ធំ ហើយក្រោយៗមកទៀតលោកសង្កេតឃើញថាប្អូនប្រុសអាចធ្វើបានជោគជ័យខ្លាំង។

ជាក់ស្ដែងMV បទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រូវបានអ្នកឧកញ៉ា ដឹកនាំថត និងហាត់សមដោយផ្ទាល់ រហូតបានថតចប់ ហើយមិនត្រឹមតែទទួលបានការកោតសរសើរពីមហាជនអ្នកឧកញ៉ាក៏ទទួលបានការសរសើរពីលោក ព្រាប សុវត្ថិ ខេម ខេមរៈ សិរីមន្ដ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត ចំពោះទឹកចិត្ដលះបង់ដើម្បីសិល្បៈ និងមុខមាត់សង្គមជាតិ។ ប៉ុន្ដែបទនេះ មិនទាន់ត្រូវបានអ្នកឧកញ៉ា និងតារាចម្រៀងណាម្នាក់បញ្ចេញខ្លឹមសារជាសាធារណៈនៅឡើយទេ ដោយការបង្កើបពីដើមទី គឺបទនេះ ត្រៀមសម្រាប់អបអរសាទរក្នុងឱកាសប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ២០២៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់