• 2023-04-11 02:39:24
  • ចម្រៀង

អត់លុយចូលឆ្នាំ ដើរទៅណាក៏សុញ ស្ដាប់ចម្រៀង នាយពាក់មី អាចរំសាយអារម្មណ៍បានខ្លះ

  • 2023-04-11 02:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ២០២៣ នឹងចូលមកដល់នៅចុងសប្ដាហ៍នេះ។ ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្លះបានចេញដំណើរទៅស្រុកកំណើត និងខ្លះទៀតក៏ត្រៀមចេញដើរកម្សាន្ដតាមរមណីយដ្ឋានផ្សេងៗ ស្រាប់តែនាយពាក់មី នាំគ្នីគ្នាច្រៀងចម្រៀងមួយបទយ៉ាងមានន័យ អាចចាក់ចំបេះដូងអ្នកកំពុងដាច់លុយ ឬមានលុយតិចតួចក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

តាមរយៈបណ្ដាញសង្គមTik Tok ផ្ទាល់ខ្លួន លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានស្រែកច្រៀង អមដោយមនុស្សប្រុស ៤នាក់ នៅអង្គុយពីក្រោយរង់ចាំស្រែកបន្ទរ និងធ្វើកាយវិកាតាម ដោយនាយដាក់ចំណងជើងចម្រៀងនោះថា “ចូលឆ្នាំយើងទៅណា?”។

អត្ថន័យក្នុងបទចម្រៀងដែលរៀបរាប់តាំងពីការជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ត្រូវប៉ូលីសផាក រហូតដល់ឃ្លាចុងក្រោយថា៖ “ទៅស្រុកយើងធ្វើបុណ្យ កុំផឹកស្រា”។ បទនេះលោកបានផ្ញើជាពិសេសទៅកាន់ពូឃ្លាំង ដោយលោកសង្កេតឃើញថា ពូឃ្លាំងក៏ជាមនុស្សម្នាក់ដែលនិយមច្រៀងបទបែបនេះដែរ។

បន្ទាប់ពីបានបង្ហើរសំនៀងតាមបណ្ដាញសង្គមនេះ មានអ្នកគាំទ្ររបស់លោករាប់ពាន់នាក់បានចូលស្ដាប់ និងទស្សនា ហើយពោលសរសើរថា ចេះរកទំនុកនិពន្ធឃើញ ដោយអ្នកខ្លះថាត្រូវនឹងស្ថានភាពរបស់ពួកគេណាស់៕

សូមទស្សនាវីដេអូពេញ៖

@pekmi__007

♬ original sound - Pekmi

ជិន សុភ័ក្ដ្រ

មតិយោបល់