• 2023-04-12 02:51:55
  • ចម្រៀង

សន្យាឆ្លើយតបក្នុងរយៈពេល ២៤ម៉ោង ឥឡូវ ពូឃ្លាំង និងគ្នីគ្នាចេញបទឌឺក្រុមនាយពាក់មីវិញហើយ

  • 2023-04-12 02:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីព្រីនស្គ្រីនរូបថត និងសារបង្ហោះរបស់នាយពាក់មីនៅលើបណ្ដាញសង្គមដោយពូឃ្លាំងកាលពីល្ងាចមិញ ហើយសន្យាថានឹងឆ្លើយតបទៅពាក់មីវិញក្នុងរយៈពេលដ៏ខ្លី លោកបានបង្កើតជាវីដេអូមួយថតចម្រៀងដើម្បីប្រកួតគ្នាក្នុងន័យលេងសើចផង និងទាញចំណាប់អារម្មណ៍ពីមហាជនផង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ដូចការសន្យា ពូឃ្លាំង និងពូខេន បានរួមគ្នាជាមួយបុរសបីនាក់ផ្សេងទៀត បានថតសកម្មភាពរាំ និងច្រៀងបទរបាំត្រុដិ ចេញពីលើទឹកដីអង្គរខេត្ដសៀមរាប បន្ទាប់ពីលោកចេញពីសង្ក្រាន្ដនៅខេត្ដបន្ទាយមានជ័យមកដល់ខេត្ដសៀមរាបភ្លាម។ មុនប្រមូលគ្នីគ្នាច្រៀងរបាំត្រុដិ ដើម្បីឆ្លើយតបទៅកាន់នាយពាក់មី ពូឃ្លាំង នោយាយថា៖ “ចម្រៀងនេះច្រៀងចេញពីពូឃ្លាំង មនុស្សប្រុសមិនចេះសាវ៉ា សង្ឃឹមថាពាក់មីឯង យកគំរូតាមណាជូនពរឱ្យប្រពន្ធត្រូវគ្នាជាមួយនឹងសង្សា ពូជូនពរណា ពូជូនពរណា ពូជូនពរណា ឆារ៉ាត់ឆា រ៉ាត់ឆា ឆាឆា”។

សូមរំលឹកថា មុនមានការឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គមនេះ នាយពាក់មី និងបុរសចំនួន ៤នាក់ផ្សេងទៀត បានថតវីដេអូច្រៀងបទ“ចូលឆ្នាំយើងទៅណា?”។ អ្នកគាំទ្រ ព្រមទាំងអ្នកលេងបណ្ដាញសង្គមមួយចំនួនផងបានយកបទនោះទៅដាក់លើផេងរបស់ពួកគេ ហើយនិយាយថាត្រូវចិត្ដក្នុងឱកាសបុណ្យចូលឆ្នាំ ហើយបានស្ដាប់បទដែលមានន័យចាក់ដោតយ៉ាងនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់