• 2023-05-09 08:25:54
  • ចម្រៀង

G-devith បង្ហាញសន្ទុះគាំទ្របទ “មហានគរ” ក្រោយមិនមានឱកាសលើកទៅច្រៀងបើក SEA-GAMES ឥឡូវ ឯម រៀម បន្ទរ

  • 2023-05-09 08:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្ដិច ពោលគឺនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ លោក G-devith បានបង្ហោះសារមួយដោយបញ្ជាក់ថា បទ”មហានគរ”របស់លោកទទួលបានការចូលទស្សនា ឬស្ដាប់កើនដល់ ៣លានដងហើយ។ លោកមិនបានបង្ហាញការអន់ចិត្ដដែលពុំមានឱកាសចូលរួមសម្ដែង ឬច្រៀងបើកស៊ីហ្គេមដោយប្រើបទនេះ ដើម្បីបង្ហាញពីប្រាសាទ និងមរតកដូនតាខ្មែរទេ ផ្ទុយទៅវិញលោកបានប្រើពាក្យថា អគុណបងប្អូនដែលស្រឡាញ់ គាំទ្រ និងបង្ហាញពីការសាមគ្គី ព្រមទាំងលើកទឹកចិត្ដគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរ ដើម្បីកិតិយសជាតិ។

កាល​ពីបីថ្ងៃមុន តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ហៅG-devith បានបង្ហោះសារអបអរសាទរចំពោះបទ “មហានគរ” មានការចូលទស្សនា ឬស្ដាប់២លានដង ដោយទើបទទួលបាន១លានដងបន្ថែមក្នុងថ្ងៃប្រារព្វកម្មវិធីបើកស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះបីជាលោកមិនបានចូលរួមលើកបទនេះទៅច្រៀងដោយផ្ទាល់ក្នុងពិធីនោះ។

ក្រោយធ្វើពិធីបើកមួយថ្ងៃលោក ងួន ចាន់ដេវីត បង្ហើរសម្ដីតាមបណ្ដាញសង្គម ភ្ជាប់ជាមួយទឹកចិត្ដត្រេកអរ និងមោទនភាពចំពោះព្រឹត្ដិការណ៍ស៊ីហ្គេមកាលពីថ្ងៃទី៥ ខែឧសភា ថា៖ “កាលពីម្សិលមិញផ្កាយសំណាងបានប្រតិស្ឋានចំកណ្តាល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងឱកាសអបអរកម្ពុជាយើងជាម្ចាស់ផ្ទះ និងជាម្ចាស់នៃមរតកដូនតា តើបងប្អូនយើងបានចាប់អារម្មណ៍ដែរទេ”។

នៅរសៀលនេះដែរ គេឃើញលោក ឯម រៀម ដែលអ្នកច្នៃម៉ូដ និងតុបតែងតារាចម្រៀង G-devith ក្នុងបទ “មហានគរ” និងទេព បូព្រឹក្ស ក្នុងបទ “វីរៈនារី” បានបង្ហាញសារយ៉ាងខ្លីមួយថា៖ “ផ្ញើជូនបងប្អូនដែលស្រឡាញ់ និងចូលចិត្តពួកគាត់ ដោយពួកគាត់ទាំងពីរនាក់ មិនបានត្រៀមបិទព្រឹត្តិការណ៏ទេ #SEAGames2023”។

ក្រោយពីបង្ហាញអារម្មណ៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ G-devith និងអ្នកច្នៃម៉ូដ ឯម រៀម មានមហាជន ជាពិសេសអ្នកស្រឡាញ់គាំទ្រតារាចម្រៀងរ៉េប ជីដេវីត ប្រាប់ថា បើមិនបានចូលរួមបើក ក៏ចង់ឃើញបទនេះមានវត្ដមាននៅថ្ងៃបិទស៊ីហ្គេមក៏អស់ចិត្ដ។ អ្នកគាំទ្រខ្លះទៀតនិយាយថា គេគួរលើកយកបទទាក់ទងនឹង វប្បធម៌ ប្រពៃណីជាតិ ទៅបង្ហាញបទេសឲ្យបានច្រើន ជាជាងលើកយកបទណាដែលមិនសមទំនង ឬល្បីសម្រាប់តែយុវវ័យមួយឆាវៗ ទៅសម្ដែង ឬច្រៀងក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រជាតិ៕

ជិន សុភ័ក្ដ្រ

មតិយោបល់