• 2023-05-18 04:50:14
  • ចម្រៀង

ក្មេងស្រីអាយុ ទើបបានប៉ុន្មានឆ្នាំសោះ ស្កាត់ជួប ចេន ហើយសុំបទ “ភ្លៀង”

  • 2023-05-18 04:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Original song លោក ចេន បានបង្ហាញលក្ខណៈពិសេសនូវចម្រៀងមួយបទ ក្រោមចំណងជើងថា “ភ្លៀង” ព្រមទាំងបទចចម្រៀងមួយចំនួនទៀតដែលលោកបាននិពន្ធ និងច្រៀងឡើងដោយរូបលោកផ្ទាល់។ ការបញ្ជាក់លើអត្ថន័យបទចម្រៀងនេះ គឺបន្ទាប់ពីក្មេងស្រីម្នាក់បានស្កាត់មករកលោក ហើយសុំឲ្យលោកច្រៀងបទ “ភ្លៀង”។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៨ ខែឧសភា ចេន និយាយថា ដើរមកដោយភាពក្លាហានហើយនិយាយថា ពូសុំបទ ភ្លៀង។ ដូច្នេះដំណើរ នៃការនិពន្ធបទចម្រៀងជាច្រើនកន្លងមករបស់លោកមានន័យខ្លាំងណាស់សម្រាប់ជីវិតរបស់លោក មិនមែនជាការនិពន្ធដើម្បីភាពល្បីល្បាញទាំងស្រុងនោះឡើយ តែគុណសម្បត្តិ នៃការនិពន្ធបទចម្រៀង គឺអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានក្តីសុខ បង្កើតមិត្តភាពល្អៗ បង្កើនការាប់អានជាមួយមនុស្សល្អៗ។

លោកបន្ថែមថា តាមរយៈបទចម្រៀងរបស់លោកក៏នាំមកនូវការផ្តល់ឱកាសល្អៗ រស់នៅក្នុងផ្នត់គំនិតសង្គមល្អៗ បានដឹងច្បាស់ពីស្មារតីក្មួយៗតូចៗដែលជាគ្រឹះរឹងមាំដ៏សំខាន់របស់ប្រទេសយើងទៅថ្ងៃមុខ។ លោកកោតសរសើរក្មេងស្រីនោះថា ទើបតែអាយុប៉ុន្មានខួបសោះ នាងអាចស្គាល់បទរបស់លោក និពន្ធយ៉ាងច្បាស់ ទាំងអស់នេះហើយដែលជាអត្ថន័យដ៏សំខាន់នៃការនិពន្ធបទចម្រៀងរបស់លោក៕

ជិន សុភ័ក្ដ្រ

មតិយោបល់