• 2023-06-21 07:12:48
  • ស្ទីលតារា

បង្អួតរាងដាក់ធម្មជាតិប៉ុន្មានស្ដាយនេះ រ៉េត ហ្សារីតា លេចធ្លោហ្មង!

  • 2023-06-21 07:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែល និងសម្ដែងស្រី រ៉េត ហ្សារីតា ទើបបញ្ចេញរូបថតបង្អួតរាងជាមួយធម្មជាតិយ៉ាងស្រស់ស្អាត ហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជន។ ៥ ស្ដាយជាមួយនឹងរ៉ូបឈុតស្ដើងៗ ពណ៌ផ្កាត្របែកព្រៃ ហ្សារីតា លេចធ្លោរតែម្ដង។

និយាយជារួម តារាម៉ូដែលរូបនេះនិយមស្លៀកពាក់សម្លៀកបំពាក់ប្លែកៗ មើលទៅគួរឲ្យចាប់អារម្មណ៍ណាស់។ ថ្មីៗនេះ បើបីគេសង្កេតឃើញអ្នកនាងមិនសូវរវល់ខ្លាំងនឹងការងារសិល្បៈ ប៉ុន្ដែនាងចូលចិត្ដស្លៀកពាក់ប្រពៃណី លាយសម័យស្អាតប្លែកៗទៅចូលរួមកម្មវិធីនានា ហើយតែងតែបញ្ចេញរូបទាំងនោះតាមបណ្ដាញសង្គម។

បន្ទាប់ពីបញ្ចេញរូបថតទាំងនេះ មានអ្នកគាំទ្រតារាស្រីរូបនេះជាច្រើន បានពោលពាក្យកោតសរសើរថាស្រស់ស្អាតខ្លាំងណាស់។ ដោយអ្នកគាំទ្រភាគច្រើនបានផ្ដល់ជារូបបេះដូង ជំនួសនឹងពាក្យនិយាយថាស្រឡាញ់ពេញចិត្ដចំពោះរូបរាងដ៏ស្រស់សោភា ជាមួយឈុតសម្លៀកបំពាក់ដ៏លេចធ្លោរនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម