• 2023-06-22 07:22:33
  • ចម្រៀង

ក្ដៅៗ! ខេម ទើបចេញបទមនោសញ្ចេតនាមួយបទយ៉ាងពីរោះ

  • 2023-06-22 07:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសសំឡេងស្អក ខេម ទើបចេញ MV ថ្មីមួយបទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ហើយផលិតកម្មហ្គាឡាក់ស៊ីក៏បានបង្ហោះវីដេអូបទចម្រៀងនេះនៅលើផេកផ្លូវការរបស់ផលិតកម្មក្នុងពេលដំណាលគ្នានេះដែរ។

“បោកខ្ញុំបានចេះតែបោកទៅ” គឺជាបទថ្មីរបស់ខេម សម្រាប់ចុងខែមិថុនា នេះ។ អមជាមួយបទចម្រៀងចេញជាផ្លូវការនេះ ត្រូវបានផលិតកម្មសរសេរថា៖ “ដឹងគ្រប់រឿងតែមិននិយាយ សុខចិត្ដឲ្យអ្នកកុហកបោកប្រាស់ ព្រោះតែពាក្យថាស្រឡាញ់”។

គិតត្រឹមតែរយៈពេល ៧ម៉ោង មានអ្នកចូលស្ដាប់ ឬទស្សនារហូតដល់ ៣៤K ។ ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រលោកជាច្រើនបានបង្ហាញការពេញចិត្ដចំពោះបទថ្មីនេះ ហើយសំណូមពរឲ្យលោកចេញបទថ្មីៗបន្ថែមទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី