• 2023-06-27 02:16:52
  • ចម្រៀង

ថុល សុភិទិ បង្ហាញភាពជោគជ័យលើអាជីពចម្រៀង នារយៈពេលចុងក្រោយនេះ

  • 2023-06-27 02:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុស ថុល សុភិទិ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីមហាជន ជាពិសេសតាមរយៈបទចម្រៀងថ្មីៗរបស់លោក។ ថ្មីៗនេះលោក បានផលិតបទចម្រៀង ហើយដាក់នៅលើបណ្ដាញសង្គម ស្រាប់តែផ្ទុះការគាំទ្រជាប់ៗគ្នាតែម្ដង។

តារាចម្រៀងរូបនេះ បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីបង្ហាញចំនួនអ្នកគាំទ្រ ឬអ្នកចូលទស្សនា និងស្ដាប់បទចម្រៀងរបស់លោកចំនួន ៥បទដែលមានអ្នកគាំទ្ររហូតរាប់លានដង។ គិតត្រឹមថ្ងៃនេះ បទ”មួយឆាវ” ទទួលបាន ១៣M បទ “ពេលនេះឆ្នាំមុន”ទទួលបាន ៦.១M បទ “ស្រលាញ់រកតែប្រុសបោក” ទទួលបាន ៣.៩ M បទ “ស្មោះទ្រង់ទ្រាយធំ” ទទួលបាន ៣.៨M និងបទ “ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្ដបំផុត” ទទួលបាន ៣.៨ M។

ក្រៅពីបទចម្រៀងទាំង ៥ដែលលោកបង្ហាញតួលេខអ្នកគាំទ្រ ក៏មានបទចម្រៀងមួយចំនួនទៀតដែលទើបចេញក្នុងរយៈពេលមិនយូរប៉ុន្មានផង ក៏ហក់ឡើង នៃចំនួនអ្នកចូលទស្សនា និងស្ដាប់ក្បែរៗលានដងដែរទៅហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី