• 2023-08-01 08:34:50
  • ស្ទីលតារា

ដោះអាវ ទុកតែខោខ្លី ថត​បង្ហោះច្រើន​ដងមិន​អី លើក​នេះ បញ្ញា សិទ្ធ ត្រូវ​ចត់បាយ​នឹង​សម្ដី​បុរស​ម្នាក់!

  • 2023-08-01 08:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែល និង​សម្ដែង​រូប​សង្ហារ បញ្ញា សិទ្ធ កំពុង​បំពេញ​ការងារ​ថត​រយៈ​ពេល ៤ថ្ងៃ នៅ​កោះរ៉ុងសន្លឹម ខេត្ដ​ព្រះសីហនុ។ ក្នុង​ឱកាស​បំពេញ​ការងារ​សិល្បៈ​នៅ​ទីនោះ​លោក​បាន​បង្ហោះ​រូបថត និង​សារ​ថ្មីៗ​ជា​បន្ដបន្ទាប់​តាម​បណ្ដាញ​សង្គម។

គេ​សម្គាល់​ឃើញ​តារា​ប្រុស​រូប​នេះ តែងតែ​បង្ហាញ​សាច់សខ្ចី ជាមួយ​សាច់ដុំ​ធំៗ ដោយ​ស្លៀក​តែ​លីអូ ឬ​ស្លៀកខោខ្លី​ប្រលែង​ដង​ខ្លួន​ទាំង​អស់។ សកម្មភាព​ទាំង​នេះ មាន​អ្នក​គាំទ្រ​ភាគច្រើន​បាន​គាំទ្រ រហូត​ដល់​អ្នក​ខ្លះ​បាន​លួច​សរសើរ​ថា​មាន​សាច់ដុំ​ល្អ និង​សាច់​ស​ស្អាត​ទៀត​ផង។

ប៉ុន្ដែ​ផ្ទុះ​ពី​អ្នក​គាំទ្រ​មួយ​ចំនួន មាន​បុរស​ម្នាក់​ប្រើ​គណនី​ហ្វេសប៊ុក​ឈ្មោះ Sothea Love បាន​រិះគន់​ចំៗ​ថា៖ "ម្ដេច​ក៏​មិន​ថត​ស្រាត​តែ​ម្ដង​ទៅ បើ​ថត​មួយ​ប៉ុស្ដ​ណា​បង្ហោះ​មក​ឃើញ​តែ​រូប​អីចឹង ប្រុស​លក់​ខ្លួន​មែន​ហ្នឹង"។ ទន្ទឹម​គ្នា​នេះ​ក៏​មាន មតិ​មួយ​ចំនួន​លើក​ឡើង​ថា ថត​ប្រលែង​ខ្លួន​ប៉ុណ្ណេះ មិន​ជា​បញ្ហា​ណាស់​ណា​នោះ​ទេ ព្រោះ​តារា​ស្រី​ខ្លះ​ក៏​សិចស៊ី​ណាស់​ដែរ បើ​និយាយ​ពី​ក្នុង​រង្វង់​សិល្បៈ៕

ជិន សុភ័ក្ដ្រ

មតិយោបល់