• 2023-08-31 09:11:13
  • ចម្រៀង

ព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រផ្ដល់រហស្សនាមថ្មី ក្រោយច្រៀង រាំយ៉ាងកក្រើកក្នុងបទ “មីឆុង មីឆា”

  • 2023-08-31 09:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រាប សុវត្ថិ មានកូនប្រុសធំទន្ទឹមស្មាដល់ទៅបីនាក់ ហើយសុទ្ធតែជាតារាចម្រៀងល្បីលំដាប់ប្រទេសតាមរយៈបទចម្រៀងមនោសញ្ចេតនាបែបយុវវ័យ និងញាក់កន្ទ្រាក់អារម្មណ៍ជាច្រើនបទ។ ដំបូងឡើយ គេយល់ថា ព្រាប សុវត្ថិ ច្រៀង ឬបញ្ចេញកាយវិការក្នុងបទញាក់លែងសូវមានសន្ទុះគាំទ្រខ្លាំងដូចកូនៗហើយ ព្រោះតែវ័យ ប៉ុន្ដែមានអីថ្មីៗនេះ លោកដាក់មួយបទឡើងផ្អើល។

តាមរយៈបទ “មីឆុង មីឆា” ដែលលោកទើបចម្រៀង និងសម្ដែង​MV ជាមួយកញ្ញា តន់ ចន្ទសីម៉ា ថ្មីៗនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល រួមទាំងអ្នកគាំទ្រតារាចម្រៀងប្រុសវ័យក្មេងទាំង៣ដួងរបស់កូន ព្រាប សុវត្ថិ ផង ក៏បាននិយាយថា រូបលោកនៅតែមានប្រជាប្រិយភាពខ្លាំងក្នុងការច្រៀងបទបែបយុវវ័យខ្លាំងដដែល។

តារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម ហ្គាឡាក់ស៊ី បានលេងស្ដាយហាយក្លាស ក្មេងស្ទាវដើរលេងយប់។ កាយវិការដ៏រស់រវើករបស់តារាទាំងពីរដួងកាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រខ្លះនិយាយទៅកាន់IDOL ព្រាប សុវត្ថិ ចំៗដោយដាក់រហស្សនាមថា “ផ្ការីកគ្រប់រដូវ” ព្រោះលោកអាចច្រៀង និងសម្ដែងក្នុងក្មេងស្ទាវបែបណាក៏បាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់